ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មកបញ្ជាក់សាជាថ្មីថា គ្មានការបញ្ជូនអាវុធយុទ្ធភ័ណ្ឌ ណាឲ្យរុស្ស៊ី ឬអ៊ុយក្រែនឡើយ

បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសសាជាថ្មីថា ប្រទេសអ៊ីរ៉ង់គឺមិនដែលបានធ្វើការបញ្ជូនអាវុធយុទ្ធភ័ណ្ឌទាំងឡាយណា ទៅកាន់ភាគីជម្លោះអ៊ុយក្រែន និងរុស្សីឡើយ។

សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការចោទប្រកាន់ម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ថាអ៊ីរ៉ង់បានធ្វើការផ្គត់ផ្កង់អាវុធ មួយចំនួនឲ្យទៅប្រទេសរុស្សី។

លោកអ្នកនាំពាក្យបាននិយាយថា៖ អ៊ីរ៉ង់តែងតែគោរពដល់ដែនអធិបតេយ្យភាព របស់បណ្តាប្រទេសទាំងឡាយ រួមទាំងអ៊ុយក្រែនផងដែរប៉ុន្តែអ៊ីរ៉ង់ក៏មានដែនកំណត់ផងដែរប្រសិនបើ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនោះ នៅតែត្រូវបានបន្តធ្វើឡើង។

គួរឲ្យដឹងដែរថាទាំងអ៊ុយក្រែន និងលោកខាងលិច តែងតែបានធ្វើការចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់បានធ្វើការបញ្ជូន ដ្រូនពិឃាតជាច្រើនទៅកាន់ ប្រទេសរុស្សីសម្រាប់ប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយក៏តែងតែត្រូវបានបដិសេធ ដោយអ៊ីរ៉ង់និងរុស្សីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top