ព័ត៌មានអន្តរជាតិ

លោកពូទីន កំណត់គោលដៅសំខាន់ របស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងមូស្គូកំពុងស្វែងរក ការប្រមូលផ្តុំប្រជាជនរុស្ស៊ី ដែលផ្ទុយពីលោកខាងលិច ដែលតែងតែព្យាយាមរុះរើប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ Russia-1 មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា ទោះបីជាទីក្រុងមូស្គូព្យាយាម ដោះស្រាយជម្លោះដែលកំពុងកើតមាន ទាំងអស់ជាមួយលោកខាងលិច ដោយសន្តិវិធីក៏ដោយ ក៏សមភាគីមួយចំនួននៅលើឆាក ពិភពលោកតែងតែមានផែនការផ្សេងទៀត។

យោងតាមលោកពូទីន វិបត្តិអ៊ុយក្រែនគឺជាលទ្ធផល នៃគោលនយោបាយរបស់ “គូប្រជែងភូមិសាស្ត្រនយោបាយ” របស់ទីក្រុងម៉ូស្គូ ដែលបានព្យាយាមបំបែកប្រទេសរុស្ស៊ី។

លោកថា “ ការបែងចែកនិងគ្រប់គ្រង’ – ពួកគេតែងតែព្យាយាមធ្វើដូច្នេះពួកគេ កំពុងព្យាយាមធ្វើវាឥឡូវនេះ ប៉ុន្តែគោលដៅរបស់យើងគឺអ្វីផ្សេងទៀត នោះគឺដើម្បីបង្រួបបង្រួមប្រជាជនរុស្ស៊ី។

ក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិបតីបានបញ្ជាក់ថា លោកមិនជឿនោះទេ ចំពេលមានជម្លោះជាមួយក្រុងគៀវ និងការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិច ទីក្រុងមូស្គូបានរកឃើញថា ខ្លួននៅជិតបន្ទាត់ក្រហម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top