ព័ត៌មានអន្តរជាតិ

លោក Wang Yi បានអញ្ជើញ ចូលរួមសិក្ខាសាលា ស្តីពីសភាពការណ៍អន្តរជាតិ និងការទូតចិន ឆ្នាំ២០២២ ព្រមទាំងថ្លែងសុន្ទរកថា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការ រដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមសិក្ខា សាលាស្តីពីសភាពការណ៍ អន្តរជាតិនិង ការទូតចិនឆ្នាំ២០២២ ព្រមទាំងថ្លែងសុន្ទរកថា តាមអនឡាញ ។

លោក Wang Yi បានលើកឡើងថា ការទូតចិនក្នុងឆ្នាំ២០២២ គឺឈានទៅមុខយ៉ាងអង់អាច ទោះប្រឈមនឹងបញ្ហាលំបាកក្តី ។ ក្រោមការដឹកនាំ នៃប្រមុខរដ្ឋ យើងបានផ្តោតលើខ្លឹមសារស្នូល អំពីការជំរុញការកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ ឆ្លើយតបនឹងសភាពប្រែប្រួល ដោះស្រាយសភាពជាប់គាំង និងបង្កើតនិម្មាបនកម្មថ្មី បានធ្វើកិច្ចការទូតប្រកបដោយលក្ខណៈពិសេសចិន ដោយគ្រប់ជ្រុងជ្រោយ ដែលបានរួមចំណែកថ្មី ដល់ការថែរក្សាសន្តិសុខពិភពលោក និងការអភិវឌ្ឍរួម ។

លោក Wang Yi បានបន្តទៀតថា នៅឆ្នាំ២០២៣ ក្រសួង ការបរទេសចិន នឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវគោលការណ៍ ដែលសមាជបក្សកុម្មុយនីស្តចិន លើកទី២០បានកំណត់ ដើម្បីបង្កើតនិម្មាបនកម្មថ្មី នៃការទូតប្រកបដោយលក្ខណៈពិសេសចិន។ ទី១ នឹងធ្វើកិច្ចការទូត របស់ប្រមុខរដ្ឋ ឱ្យកាន់ តែល្អប្រសើរ ។ ទី២គ្រោងផែនការនិងពង្រីកកិច្ចការទូតចិន ដោយគ្រប់ជ្រុងជ្រោយ ។ ទី៣ ត្រូវបន្តប្រមូលផ្តុំគំនិត ឯកភាពចំពោះអភិបាល កិច្ចសកល ដោយឥតឈប់ឈរ។ ទី៤ រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ របស់ប្រទេសជាតិនិងការបើកទូលាយនៃប្រទេសជាតិ ។ ទី៥ ពង្រឹងសមត្ថភាពការពារផល ប្រយោជន៍ជាតិ។ ទី៦ លើកកម្ពស់កម្លាំងផ្សព្វផ្សាយ អន្តរជាតិនិសិទ្ធិបញ្ចេញមតិ ក្នុងកិច្ចការអន្តរជាតិ ៕

To Top