ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់ជប៉ុន ក្នុងការបង្កើន ការចំណាយលើ វិស័យការពារជាតិ សម្រាប់ឆ្នាំក្រោយ

បរទេស ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលក្រុង ប៉េកាំងបានសម្តែងការព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់ប្រទេស ជប៉ុន ក្នុងការបង្កើនការចំណាយ លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដោយនិយាយថា រដ្ឋាភិបាលទីក្រុងតូក្យូ “កំពុងប៉ាន់ប្រមាណ” ភាពតានតឹងក្នុងតំបន់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសជប៉ុន បានបែងចែកថវិកាចំនួន ៥,៤ ពាន់ពាន់លានយ៉េន (៤០,៥ពាន់លានដុល្លារ) សម្រាប់ការចំណាយ លើវិស័យការពារជាតិ ក្នុងឆ្នាំសារ ពើពន្ធ ដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ ។ ក្រសួងការពារជាតិ តាមសេចក្តីរាយការណ៍គ្រោង នឹងជំរុញថវិកា សម្រាប់ឆ្នាំសារពើពន្ធ បន្ទាប់ដែលចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៣ ដល់កម្រិតខ្ពស់បំផុតចំនួន ៥,៥៩៥ ពាន់ពាន់លានយ៉េន ។ ខណៈពេលដែលអ្នកជំនាញមួយចំនួនជឿថា ការចំណាយលើវិស័យ ការពារជាតិ នឹងឈានដល់ ៦,៥ពាន់ពាន់លានយ៉េន ។

លោក Wang បាន​ប្រាប់​សារព័ត៌មាន​ខ្លី​មួយ​ថា ៖ «យើង​បង្ហាញ​ការ​ព្រួយ​បារម្ភ ​ចំពោះ​ការ​កើន​ឡើង​ជាក់ស្តែង និង​យ៉ាង​សំខាន់​ក្នុង​ការ ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​ជប៉ុន អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន “កំពុងវាយតំលៃលើសកម្រិត នៃភាពតានតឹងក្នុងតំបន់ ដើម្បីបង្កើនកម្លាំងយោធា របស់ខ្លួន” ដែលប្រហែលជា “គ្រោះថ្នាក់ខ្លាំងណាស់” ៕

To Top