ព័ត៌មានអន្តរជាតិ

ដានជើងបំពេញទស្សនកិច្ច របស់លោក Xi Jinping នៅឆ្នាំ២០២២

ឆ្នាំ២០២២ លោកXi Jinping ប្រធានរដ្ឋចិនបានចេញបំពេញទស្សនកិច្ច ជា៣លើក ហើយទៅកាន់ប្រទេសចំនួន៥ ចេញផ្សាយសម្លេងប្រទេសចិន ក្នុងឆាកអន្តរជាតិ ព្រមនិងផ្តល់គម្រោងចិន និងរួមចំណែកប្រាជ្ញាចិន ដល់ការគ្រប់គ្រងពិភពលោក។

ដានជើងបំពេញទស្សនកិច្ច មិនគ្រាន់តែកត់ត្រារូបរាងដ៏មមាញឹក របស់មេដឹកនាំប្រទេសធំប៉ុណ្ណោះទេ ក៏បញ្ជាក់ពីសមិទ្ធផលថ្មី នៃការទូតរបស់ប្រទេសចិនផងដែរ។

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការ សហប្រតិបត្តិការសៀងហៃ លើកទី ២២ ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋអ៊ូសបេគីស្ថាន តាមការអញ្ជើញ។ នេះជាការបំពេញទស្សនកិច្ចលើកដំបូង របស់លោក Xi Jinping បន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ១៩។

ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោកXi Jinpingបានទៅកាន់កោះបាលី ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល លើកទី១៧ នៃអ្នកដឹកនាំក្រុមប្រទេសG20។ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែវិច្ឆិកា លោក Xi Jinping បានទៅក្រុងបាងកក ប្រទេសថៃ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំ លើកទី២៩ នៃអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ព្រមនិងបំពេញទស្សនកិច្ច នៅប្រទេសថៃ។

ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែធ្នូ លោក XiJinping បានទៅក្រុងរីយ៉ាដ រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់ លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការ បណ្ដាប្រទេសអារ៉ាប់ ជាប់ឈូងសមុទ្រពែក្ស និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះជាការបំពេញទស្សនកិច្ចលើកដំបូង របស់លោក Xi Jinping នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីម្តងទៀត បន្ទាប់រំលងអស់រយៈពេល៦ឆ្នាំ៕

To Top