ព័ត៌មានអន្តរជាតិ

លោក Putin អញ្ជើញលោក Xi ដើម្បីបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅរុស្សី

បរទេស ៖ នៅក្នុងឱកាសនៃការសន្ទនាគ្នា តាមវិដេអូកាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតីរុស្សី លោក Vlaidmir Putin បានដាក់សំណើរ សុំអញ្ជើញលោកប្រធានាធិបតីចិន Xi Jinping ដើម្បីធ្វើដំណើរមកបំពេញទស្សនកិច្ច ក្នុងប្រទេសរុស្សី នៅឆ្នាំក្រោយ ។

ក្នុងសេចក្តីថ្លែងការណ៍ របស់លោក Putin បានលើកឡើងថា គាត់និងលោក Xi ជាទៀងទាត់តែងតែ បានធ្វើការទំនាក់ទំនងគ្នា ដោយផ្ទាល់ទាំងបុគ្គល និងតាមរយៈការសន្ទនាគ្នា តាមទូរស័ព្ទផងដែរ ។

លោក Putin បានថ្លែងទៀតថា ដើម្បីអាចបន្តចំណងទំនាក់ទំនង កាន់តែខ្លាំងបន្ថែមទៀត នៅឆ្នាំក្រោយខ្ញុំជឿជាក់ថា ច្បាស់ថាអ្នកនឹងស្វែង រកពេលវេលាណាមួយ ដើម្បីជួបគ្នាដោយផ្ទាល់ ។ ពួកយើងសង្ឃឹមថា នឹងនឹងបំពេញទស្សនកិច្ច មកកាន់ទីក្រុងមូស្គូ នៅឆ្នាំក្រោយ ។

ឆ្លើយតបទៅនឹងសំណើររបស់លោក Putin លោក Xi ក៏បានហៅលោក Putin វិញថា ជាសម្លាញ់ផងដែរហើយ ដោយបញ្ជាក់ថាចិន គឺជាដៃគូរបស់រុស្ស៊ី និងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី បង្ហាញពីភាពចាស់ទុំ និងភាពធន់នឹងភាពតានតឹង នៅក្នុងពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top