ព័ត៌មានអន្តរជាតិ

លោកម៉ាក្រុង សន្យាថា បារាំង នឹងជួយអ៊ុយក្រែន រហូតដល់ទទួលបាន ជ័យជំនះ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅក្នុងសន្ទរកថា ឆ្នាំថ្មីតាមកញ្ចក់ទូរទស្សន៍ថា ប្រទេសបារាំង នឹងឈរក្បែរអ៊ុយក្រែន រហូតដល់ប្រទេសនេះ ទទួលបានជ័យជំនះរបស់ខ្លួន។

លោក ម៉ាក្រុង បានលើកឡើងថា “ក្នុងអំឡុងឆ្នាំខាងមុខនេះ យើងនឹងនៅខាងអ្នកដោយមិនបរាជ័យ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

លោកបន្ថែមថា “យើង​នឹង​ជួយ​អ្នក​រហូត​ដល់​ទទួល​បាន​ជ័យ​ជម្នះ ហើយ​យើង​នឹង​រួម​គ្នា​ដើម្បី​កសាង​សន្តិភាព​ដ៏​ត្រឹម​ត្រូវ និង​ស្ថិត​ស្ថេរ ពឹង​លើ​បារាំង ហើយ​ពឹង​លើ​អឺរ៉ុប”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top