ព័ត៌មានអន្តរជាតិ

ទាំងលោក ពូទីន និងលោក ហ្សេឡិនស្គី សុទ្ធតែមានទំនុកចិត្ដ និងសន្យាទទួលជ័យជម្នះក្នុងសង្គ្រាម

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងទទួលជ័យជម្នះសម្រាប់ប្ រទេសរៀងៗខ្លួននៅក្នុង សុន្ទរកថាឆ្នាំថ្មីរបស់ពួកគេ ដោយនិយាយអំពីការដឹងគុណ ការឈឺចាប់ និងកាតព្វកិច្ច ក្នុងពីផ្ទុះសង្គ្រាម និងអូសបន្លាយរយៈពេលជាង ១០ខែកន្លងមកនេះ។

លោក  វូឡូឌីមៀ ហ្សេឡិនស្គី ដោយរំឮកពីគ្រា និងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៃសង្រ្គាម បានបំពេញ សារវីដេអូរយៈពេល ១៧ នាទីដ៏រំជួលចិត្តរបស់គាត់ជាមួយនឹងវីដេអូនៃការវាយប្រហាររបស់រុស្ស៊ីលើប្រទេស និងពាក្យមោទនភាពសម្រាប់ប្រជាជនអ៊ុយក្រែនដែលស៊ូទ្រាំនឹងការវាយប្រហារ ភាពងងឹត និងត្រជាក់។

មេដឹកនាំដ៏យូរលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់កងទ័ពរុស្ស៊ីនៅក្នុងសុន្ទរកថារបស់លោក ដោយលើកឡើងថា លោកខាងលិចមានបំណង “បំផ្លាញរុស្ស៊ី” ប៉ុន្តែលោកនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ។

ការបំផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងទីក្រុងគៀវ និងកន្លែងផ្សេងទៀតនៅជុំវិញអ៊ុយក្រែន ហើយសំឡេងស៊ីរ៉ែន វាយប្រហារតាមអាកាសបានស្រែកយំពេញប្រទេសភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top