ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ចូលឈ្មោះមន្ត្រីអាមេរិក ៦០នាក់ ក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹង ការធ្វើឃាតមេបញ្ជាការកំពូល

តេហរ៉ង់ៈ ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់​កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា មន្ត្រីអាមេរិកចំនួន ៦០នាក់ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ របស់រដ្ឋាភិបាលក្រុងតេហរ៉ង់ ដោយសារពួកគេមានជាប់ពាក់ព័ន្ធ ទៅនឹងផែនការធ្វើអត្តឃាត មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ នាពេលកន្លងមកគឺលោក Qassem Soleimani ។

ថ្លែងទៅកាន់ក្រុងអ្នកកាសែត តាមបណ្តាញទូរទស្សន៍ក្នុងគំរប់ខួប នៃការធ្វើឃាតរយៈពេល ៣មកហើយរបស់លោកមេបញ្ជាការនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានថ្លែងថា មកដល់ពេលនេះអ៊ីរ៉ង់ នឹងបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ទៅលើប្រទេសអាមេរិកដែលជា អ្នករៀបចំផែនការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់ ។

នៅអំឡុងពេលនៃ កិច្ចពិភាក្សានៅក្នុងទីក្រុង Vienna កាលពីពេលថ្មីៗនេះ​ ដើម្បីដំណើរការកិច្ចព្រមព្រៀងអាវុធ ឆ្នាំ២០១៥ ឡើងវិញនោះអាមេរិកបានទាមទារ ឲ្យមានការដកឈ្មោះ អតីតមន្ត្រីរដ្ឋាភិបាលរបស់ខ្លួន ចេញពីបញ្ជីខ្មៅរបស់អ៊ីរ៉ង់ផងដែរ។

រំលឹកដែរថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ យោធាសហរដ្ឋអាមេរិក បានទទួលបញ្ជាពីសំណាក់ អតីតប្រធានាធិបតីអាមេរិក​ Joe Biden បានរៀបចំផែនការធ្វើឃាតបាន សម្រេចលោកមេបញ្ជាការកំពូលអ៊ីរ៉ង់ Soleimani និងមេបញ្ជាការរងរបស់លោកម្នាក់ទៀតផង តាមរយៈការវាយប្រហារដោយដ្រូន នៅក្បែរទៅនឹងអាកាសយានដ្ឋានអន្តរជាតិ ក្បែររដ្ឋធានីបាដាដប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top