ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សេដ្ឋកិច្ច និងសង្គមរបស់ចិន មានភាពរស់ រវើកឡើងវិញជាសន្សឹមៗ

“វិថីតូចធំ នៃក្រុងប៉េកាំង លេចចេញការកកស្ទះម្តងទៀត អ្នកទេសចរណ៍នាំគ្នាកក់ សំបុត្រយន្តហោះនិងសណ្ឋាគារ ដើម្បីធ្វើទេសចរណ៍នៅបរទេស ហើយតាមការប៉ាន់ប្រមាណ សកម្មភាពពាណិជ្ជកម្ម នៃសហគ្រាសនឹងកើន ឡើងវិញ ។” “ចំនួនអ្នកទេសចរណ៍ ដែលចូលស្នាក់នៅសណ្ឋាគារ តាមតំបន់រមណីយ ដ្ឋាន បានកើនឡើងជាច្រើន” ។ ល។
នេះជាការសង្កេត មើលថ្មីបំផុត ចំពោះប្រទេសចិន នៃប្រព័ន្ធសារព័ត៌មានដូចជា កាសែត 《Financial Times 》របស់អង់គ្លេសនិងទីភ្នាក់ងារព័ត៌មាន Reuters ជាដើម ។ ខ្លឹមសារដូចជា “ជីវភាពរស់នៅ របស់ប្រជាជនចិន កំពុងមានភាពប្រក្រតី ឡើងវិញ”និង“ក្រុងប៉េកាំង និងក្រុងសៀងហៃ លេចចេញទិដ្ឋភាពដ៏អ៊ូអរ” ជាដើមបានចុះលើទំព័រសំខាន់ៗ ជាច្រើននៃប្រព័ន្ធសារព័ត៌មានបរទេស ។

តើមានប្រសិទ្ធភាព យ៉ាងណាបន្ទាប់ ពីចិនកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩? មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់ កម្រិតខ្ពស់ជាប់រហូតមក ។ នៅដើមឆ្នាំថ្មី ទីក្រុងដែលមានលក្ខណៈ តំណាងបំផុតរបស់ចិន ដូចជាក្រុងប៉េកាំង និងក្រុងសៀងហៃជាដើមលេចចេញកម្លាំង រស់រវើកជាថ្មីឡើងវិញ ដែលត្រូវបានគេចាត់ទុកថា ជាសញ្ញាដ៏សំខាន់ នៃការស្តារឡើងវិញយ៉ាងសកម្មរបស់ចិន ។ ទិដ្ឋភាពដ៏មមាញឹកតាមដងវិថី បាននាំមកនូវចំហាយកក់ក្ដៅក្នុងរដូវផ្ការីក ។
ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិន បានកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ បានឈានចូលដំណាក់កាលថ្មី ។ ការកែសម្រួលគោលនយោបាយទាំងនេះ គឺយោងទៅលើការយល់ដឹង ចំពោះសារធាតុបង្ករោគនិងជំងឺឆ្លង ព្រមនិងការវិនិច្ឆ័យ ចំពោះកត្តា៣ចំណុច ពោលគឺ កម្រិតស៊ាំនឹងរោគ នៃហ្វូងមនុស្ស សមត្ថភាពឆ្លើយតប នៃប្រព័ន្ធសុខាភិបាលនិងវិធានការជ្រៀតជ្រែក នៃសុខាភិបាលសាធារណៈសង្គម ។ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ ១៩ រយៈពេល៣ឆ្នាំមក ប្រទេសចិនបានដាក់ចេញផែនការ បង្ការនិងគ្រប់គ្រងជំងឺឆ្លង ជាបន្តបន្ទាប់ចំនួន៩ដង វិធានការកែលម្អចំនួន២០មាត្រានិងវិធានការ កែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ចំនួន១០ថ្មី រហូតដល់ការ ចាប់ផ្តើមអនុវត្ត“ថ្នាក់ B គ្រប់គ្រងតាមថ្នាក់ B ”ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣ នេះតទៅ វិធានការទាំងនេះសុទ្ធ តែបង្ហាញឱ្យឃើញ នូវការគិតពិចារណាចម្រុះ ចំពោះកត្តាបីចំណុចនេះ ដែលជាការកែសម្រួលដ៏សមរម្យ វិទ្យាសាស្ត្រនិងសមស្រប នឹងស្ថានភាពជាក់ស្តែង នៃការបង្ការនិង គ្រប់គ្រងជំងឺឆ្លងរបស់ចិន ។

ដោយមកពីរដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បងជានិច្ច ប្រកាន់ខ្ជាប់ការបង្ការនិង គ្រប់គ្រងជំងឺឆ្លងដោយវិទ្យាសាស្ត្រ និងចំគោលដៅ កែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩តាមបម្រែបម្រួលនៃស្ថានការណ៍ ទើបអាចការពារសុវត្ថិភាព អាយុជីវិតនិងសុខភាព របស់ប្រជាជនដោយកម្រិតអតិបរមា ទើបទទួលបាននូវប្រទេសចិន ដែលមានទិដ្ឋភាពកក់ក្តៅ និងកម្លាំង រស់រវើកនាពេលបច្ចុប្បន្ននេះ។

ដើរចេញផុត ពីស្រមោលខ្មៅ នៃជំងឺកូវីដ១៩គឺមិនយូរមិន ឆាប់ឡើយ អ្នកផងទាំងពួងនៅតែកំពុង តស៊ូព្យាយាមដើម្បីយកឈ្នះ លើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង ។ “ការបង្ការនិងគ្រប់គ្រង ជំងឺកូវីដ១៩ បានឈានចូលដំណាក់កាលថ្មី តែនៅតែជាពេលវេលាដ៏លំបាកដដែល អ្នកផងទាំងពួង សុទ្ធតែខិតខំប្រឹងប្រែង ដោយមិនងាករេ ដូច្នេះ ពន្លឺភ្លឺស្វាងគឺនៅចំពោះមុខមិនឆ្ងាយប៉ុន្មានទេ ។” ការវិនិច្ឆ័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុង សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣បានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃចំពោះប្រទេសចិន ក៏ដូចជាពិភពលោកផងដែរ ។
អាចប៉ាន់ប្រមាណថា ក្នុងឆ្នាំថ្មីមួយ របៀបរៀបរយខាងសេដ្ឋកិច្ច និងសង្គមរបស់ចិននឹងត្រូវរៀបចំឡើង វិញយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ជនជាតិចិន នឹងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

To Top