ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ក្រុងប៉េកាំង រិះគន់គោលការច្បាប់រឹត បន្តឹង ចំពោះភ្ញៀវជនជាតិចិន

បរទេស ៖ រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសថា នឹងធ្វើការសងសឹកវិញ ក្នុងករណីដែលបណ្តា ប្រទេសមួយចំនួន បានធ្វើការដាក់ការរឹតបន្តឹង ចំពោះការគ្រប់គ្រងកូវីដ ទៅលើភ្ញៀវទេសចរ ដែលជាជនជាតិចិន ។

សហរដ្ឋអាមេរិកឥណ្ឌា និង ប្រទេសអង់គ្លេស ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចំណោមប្រជាជាតិ ដែលបានចេញ សេចក្តីណែនាំឲ្យមានការ ធ្វើតេស្តចាំបាច់ទៅលើពលរដ្ឋ ជនជាតិដែលបានធ្វើដំណើរ ទៅដល់ប្រទេសរបស់ពួកគេ ដែលជាអ្វីរដ្ឋាភិបាលចិនបានហៅថា ក្នុងគោលបំណងនយោបាយជាជាង ។

គួរឲ្យដឹងដែរថា នៅក្នុងរបាយការណ៍ចុងក្រោយ ដែលត្រូវបានប្រកាសដោយប្រទេសចិន ចំនួននៃអ្នកឆ្លងកូវីដ មានត្រឹមតែ៥០០០
នាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញខ្លះបានអះអាងថា ករណីឆ្លងអាចមានទៅដល់ ជាង២លាននាក់ ជារៀងរាល់ថ្ងៃឬច្រើនបំផុត ដល់ទៅ៤លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top