ព័ត៌មានអន្តរជាតិ

បារាំង កំណត់ចំនួនលក់ ថ្នាំប៉ារ៉ាសេតាម៉ុល រហូតដល់ខែកុម្ភៈ

" "

បរទេស៖ ប្រទេសបារាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ក្នុងលារការកំណត់ចំនួនលក់ ថ្នាំប៉ារ៉ាសេតាម៉ុល នៅលើបណ្តាញអនឡាញ ពីព្រោះជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្តុកថ្នាំនេះ នឹងមានចំនួនតិចខ្លាំងឡើង។

បម្រាមលក់អនឡាញ ដែលធ្វើឡើងរហូតដល់ខែកុម្ភៈនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានប្រកាសដកច្បាប់រឹតបន្តឹង ក្នុងការនាំចេញថ្នាក់ពេទ្យរបស់ខ្លួន នៅក្នុងអំឡុងពេលដែលវិរុសកូវីដ កំពុងបន្តរីករាលដាលនៅក្នុងប្រទេស ហើយនិងក្នុងពេលដែលរដ្ឋាភិបាល ប្រកាសដកច្បាប់រឹតបន្តឹង ធ្វើដំណើរចំពោះពលរដ្ឋចិន និងពលរដ្ឋបរទេស ទៅក្នុងប្រទេសរបស់ខ្លួនផងនោះ។

" "

ច្បាប់ចែកថ្មីរបស់បារាំង ត្រូវបានប្រកាសជាផ្លូវការ ដោយពន្យល់ថាមូលហេតុសំខាន់ៗជាច្រើន ដែលនាំឲ្យមានការសម្រេចចិត្តនេះ ក៏ដោយសារបញ្ហាតានតឹង នៃសង្វាក់ផលិតកម្មផលិតថ្នាំ ក្នុងរយៈពេល៦ខែចុងក្រោយនេះផង ជាពិសេស
ថ្នាំប៉ារ៉ាសេតាម៉ុលសម្រាប់កូនក្មេង ហើយក្នុងនោះបញ្ហាមិនច្បាស់លាស់ នៃស្ថានភាពសុខមាលភាពរបស់ពិភពលោក ក្នុងពេលដែលចិនប្រកាសបើកទ្វារប្រទេសឡើងវិញផង។

" "

គួរឲ្យដឹងដែរថាចិន ដែលកំពុងអនុវត្តច្បាប់ គោលការណ៍សូន្យកូវីដនៅទូទាំងប្រទេស អស់រយៈពេលជិត៣ឆ្នាំមកហើយនោះ កំពុងតែត្រៀមខ្លួនបើកទ្វារប្រទេសឡើងវិញ ហើយនាថ្ងៃទី៨ខែមករាខាងមុខនេះ ខណៈដែលក្រុមអ្នកតាមដាន
ជឿជាក់ចំនួនករណី ឆ្លងនៅមានច្រើននៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top