ព័ត៌មានអន្តរជាតិ

លោក Biden៖ ជម្លោះនៅអ៊ុយក្រែន ឈានមកដល់ដំណាក់កាល ដ៏សំខាន់បំផុតមួយ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិពណ៍នា ស្ថានភាពជម្លោះនៅអ៊ុយក្រែន នៅក្នុងពេលនេះថា កំពុងឈានចូលដល់ដំណាក់កាលមួយ ដែលសំខាន់និងចាំបាច់បំផុត ដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ត្រូវតែប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការគាំទ្រជាអាវុធក្នុងទំហំ ដ៏ច្រើនមួយទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ។

សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឡើងនៅបន្ទាប់ពីប្រទេសអ៊ុយក្រែន បានធ្វើការបដិសេធមិនទទួលយក សំណើសុំអនុវត្តបទឈប់បាញ់ នៅក្នុងពិធីបុណ្យ Orthodox Christmas ដែលជាសំណើរដោយប្រទេសរុស្សី។

លោក Biden បាននិយាយថា៖ ពេលវេលនេះសង្គ្រាមនៅអ៊ុយក្រែន គឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលពួកយើងត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចជួយឲ្យអ៊ុយក្រែនក្នុងការ ទប់ទល់ទៅនឹងការលុកលុយ ដោយប្រទេសរុស្សីឲ្យខាតតែបាន ហើយមុននេះបន្តិចខ្ញុំក៏បាន ពិភាក្សារួចរាល់ហើយផងដែរ ជាមួយនឹងមេដឹកនាំសម្ព័ន្ធមិត្តរបស់យើងជាច្រើន ដែលបានចែករំលែកទស្សនទានដូចគ្នា ដែលមានដូចជាអឺរ៉ុបមាន ទាំងអាល្លឺម៉ង់ផងព្រមទាំងបណ្តាប្រទេស ផ្សេងទៀតបូករួមទាំងជប៉ុនផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top