ព័ត៌មានអន្តរជាតិ

សមាជិកសភាន័រវេសថា អគ្គលេខាធិការ អង្គការណាតូ សមនឹងទទួលពានរង្វាន់សន្តិភាព ដោយសារតែការដឹកនាំ ក្នុងអំឡុងពេលជម្លោះ នៅអ៊ុយក្រែន

បរទេស៖ សមាជិកសភារបស់ប្រទេសន័រវេសម្នាក់ កាលពីថ្ងៃសុក្របាននិយាយថា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg គួរតែត្រូវបានពិចារណា ដើម្បីឱ្យលោកទទួលរង្វាន់ណូបែលសន្តិភាព ដោយសារតែការប្រព្រឹត្តរបស់លោកក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន។

នេះមិនមែនជាការតែងតាំង ដ៏ចម្រូងចម្រាសដំបូង ដែលមកពីលោក Christian Tybring-Gjedde ទេ។ នៅឆ្នាំ ២០២០ សមាជិកសភារបស់គណបក្ស Progress បាននិយាយថា ប្រធានាធិបតីអាមេរិកជំនាន់នោះ លោក Donald Trump សមនឹងទទួលបានកិត្តិយសដូចគ្នា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tybring-Gjedde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយន័រវេស ថា លោក Stoltenberg “សមនឹងទទួលបានរង្វាន់សម្រាប់ការងារដ៏ឆ្នើមរបស់លោកក្នុងនាមជាអគ្គលេខាធិការអង្គការ NATO ក្នុងពេលវេលាដែលត្រូវការសម្រាប់សម្ព័ន្ធភាព” ។

លោក Tybring-Gjedde បានពណ៌នាជម្លោះក្នុងប្រទេសអ៊ុយក្រែនថាជា “ការវាយប្រហារយ៉ាងឃោរឃៅ និងគ្មានញញើតរបស់រុស្ស៊ីលើប្រទេសជិតខាងសន្តិភាព” ដែលត្រូវបានចោទប្រកាន់ថា បានសាកល្បងមហិច្ឆតាចក្រពត្តិនិយមរបស់ទីក្រុងម៉ូស្គូ។

ខណៈពេលដែលទទូចថា NATO មិនមែនជាភាគីនៃជម្លោះនោះ លោក Stoltenberg បានគាំទ្រម្តងហើយម្តងទៀតក្នុងការបញ្ជូនអាវុធទាំងអស់ដែលប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកអាចទុកសម្រាប់រដ្ឋាភិបាលនៅទីក្រុងគៀវ។ កាលពីសប្តាហ៍មុន ក្នុងបទសម្ភាសមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ លោកបានអះអាងថា ការបំពាក់អាវុធដល់អ៊ុយក្រែននឹងជា “វិធីលឿនបំផុតដើម្បីសន្តិភាព”៕ ប្រែសម្រួលៈ ណៃ តុលា

To Top