ព័ត៌មានអន្តរជាតិ

មន្រ្តីការទូត ៖ ប្រទេសចិន នឹងមិនអនុញ្ញាតឱ្យមានល្បែង ភូមិសាស្ត្រនយោបាយ នៅអាស៊ីប៉ាស៊ីហ្វិក នោះទេ

បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំង នឹងមិនអនុញ្ញាត ឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក ក្លាយជាចំណុចក្តៅ សម្រាប់ជម្លោះភូមិសាស្ត្រ នយោបាយនោះទេ ហើយនឹងការពារអធិបតេយ្យភាព និងបូរណភាពរបស់ខ្លួន។

យោងតាមសរព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅនឹងព័ត៌មាន នៃគណៈប្រតិភូអាល្លឺម៉ង់ ដែលមានសមាជិក ១០ នាក់បានមកដល់កោះតៃវ៉ាន់។ លោកបានសង្កត់ធ្ងន់ថា “បញ្ហាកោះតៃវ៉ាន់ គឺជាស្នូល នៃផលប្រយោជន៍របស់ចិន” ហើយបានជំរុញឱ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងគោរព គោលការណ៍ចិនតែមួយ ដោយទទួលស្គាល់ថា កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ បានរបស់ប្រទេសជាតិចិន ។

ទីក្រុងប៉េកាំងចាត់ទុកការ ចាត់ចែងណាមួយ នៃកោះនេះថា ជាប្រទេសអធិបតេយ្យ រួមទាំងដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីបរទេស ជាការគំរាមកំហែងដោយផ្ទាល់ ចំពោះអធិបតេយ្យភាពរបស់ខ្លួន។

លោក Wang បានបន្ថែមថា “មូលហេតុដើម” នៃភាពតានតឹងជាប្រវត្តិសាស្ត្រ រវាងកោះតៃវ៉ាន់ និងចិនគឺ “ច្បាប់នៃព្រៃ អនុត្តរភាព អាណានិគមនិយម និងយោធានិយម” ដែលបានធ្វើឱ្យ “រងទុក្ខយ៉ាងធ្ងន់ធ្ងរ” មកលើប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា

To Top