ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ លោកខាងលិច នៅពេលនេះ កាន់តែច្បាស់ណាស់ កំពុងចូលខ្លួន ពាក់ព័ន្ធជម្លោះ នៅអ៊ុយក្រែន

បរទេស ៖ អ្នកនាំពាក្យរបស់វិមាន ក្រុមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ទាំងសហរដ្ឋអាមេរិក និងណាតូពេលនេះ គឺបានចូលរួមពាក់ព័ន្ធ រួចទៅហើយនៅក្នុងជម្លោះ ដែលប្រព្រឹត្តិទៅរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន។

ទោះបីជាមិនមានការពាក់ព័ន្ធ ដោយផ្ទាល់ក្តីដែលនេះជាការលើកឡើងរបស់លោក Peskov បន្ថែមរៀបរាប់បន្ថែមពីអ្វី ដែលប្រធានក្រុមប្រឹក្សា សន្តិសុខជាតិរុស្សីលោក Nikolay Patrushev ធ្លាប់បានថ្លែងកន្លងមកថ្មីៗនេះ ប៉ុន្តែបណ្តាប្រទេសលោកខាងលិច គឺមានជំហយ៉ាងប្រាកដ ក្នុងការប្រឆាំង ជាមួយនឹងប្រទេសរុស្សី។

លោកអ្នកនាំពាក្យរូបនេះបានបន្តថា ៖ សហរដ្ឋអាមេរិកទាំងសម្ព័ន្ធមិត្ត និងណាតូផងជាពិសេសបាននាំគ្នា ចាក់បញ្ចូលអាវុធបច្ចេកវិទ្យា ព្រមទាំងទិន្នន័យសំងាត់ជាច្រើន ដែលពាក់ព័ន្ធទៅនឹង សង្គ្រាមនៅអ៊ុយក្រែនទៅឲ្យភាគីម្ខាង ហើយលោកជឿជាក់ថាចាប់តាំង តែពីជម្លោះមករុស្សីមិន ដែលបានប្រើប្រាស់សកម្មភាពទាំងឡាយណា ដែលបានបង្កហេតុ ជាមួយនឹងអាមេរិកឬណាតូ
ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top