ព័ត៌មានអន្តរជាតិ

IMF កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចសកល ឆ្នាំ២០២៣​ មកត្រឹម ១,៧ភាគរយ​ ចំពេលមានការដំឡើងអត្រាការប្រាក់

វ៉ាស៊ីនតោន៖​ ធនាគារពិភពលោកបានឧ្យដឹងថា កំណើនសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ១,៧ភាគរយនៅឆ្នាំ២០២៣​ ដែលជាល្បឿនដ៏ទន់ខ្សោយបំផុតទី៣​ នៃការពង្រីកក្នុងរយៈពេលជិត ៣ទសវត្សរ៍ និង ១,៣ភាគរយ ទាបជាងការព្យាករណ៍មុននេះ ខណៈដែលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ​ ដើម្បីដោះស្រាយអតិផរណា និងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន។

ជាមួយសហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសចិនទាំងអស់ កំពុងឆ្លងកាត់ “រយៈពេលនៃភាពទន់ខ្សោយយ៉ាងច្បាស់លាស់” ស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន​ ក៏បានឧ្យដឹងផងដែរថា ផលប៉ះពាល់អវិជ្ជមានបន្ថែមទៀត រួមទាំងអតិផរណាខ្ពស់ ការកើនឡើងអត្រាការប្រាក់ភ្លាមៗ​ ដើម្បីទប់ស្កាត់វា និងការកើតឡើងវិញ នៃជំងឺរាតត្បាតកូវីដ-១៩​ អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល ប្រចាំឆ្នាំរបស់ធនាគារបានឧ្យដឹងថា “កំណើនសេដ្ឋកិច្ចពិភពលោក បានធ្លាក់ចុះដល់កម្រិត​ ដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងគ្រោះថ្នាក់ ជិតធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានកំណត់ថា​ ជាការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំឆ្នាំ​ សម្រាប់មនុស្សម្នាក់ៗ​របស់ពិភពលោក ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះបន្ទាប់ពីបានលេចឡើង ពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពី ជំងឺរាតត្បាតនៃឆ្នាំ២០២០” ។

កំណើនសកលត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដល់ ២,៧ភាគរយនៅឆ្នាំ២០២៤​ ដែលជាការថយចុះចំនួន ០,៣ពិន្ទុពីការព្យាករណ៍ខែមិថុនា​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការធ្លាក់ចុះយ៉ាងខ្លាំង នៃកំណើនទំនងជារីករាលដាល ដោយមានការព្យាករណ៍ពីកំណើន សម្រាប់ស្ទើរតែគ្រប់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រហែល ២/៣នៃទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅឆ្នាំ២០២៣​ និងប្រហែលពាក់កណ្តាល នៃប្រទេសទាំងអស់នៅឆ្នាំ២០២៤។

កំណើននៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ០,៥ភាគរយនៅឆ្នាំនេះ ១,៩ពិន្ទុទាបជាងការព្យាករណ៍មុននេះ ដោយសារសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ឆ្លងកាត់ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុលឿនបំផុត ក្នុងរយៈពេលជាង ៤០ឆ្នាំ ដើម្បីកាត់បន្ថយការកើនឡើង តម្លៃអាហារ និងថាមពល៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top