ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូងថា កូរ៉េខាងត្បូងអាចបំពាក់ អាវុធនុយក្លេអ៊ែរ ប្រសិនបើភាពតានតឹង ជាមួយទីក្រុងព្យុងយ៉ាង នៅតែបន្តកើនឡើង

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា កូរ៉េខាងត្បូងអាច បំពាក់អាវុធនុយក្លេអ៊ែរ បែបយុទ្ធសាស្ត្រ ប្រសិនបើភាពតានតឹង ជាមួយទីក្រុងព្យុងយ៉ាង នៅតែបន្តកើនឡើង ។ ការប៉ុនប៉ងនេះកើតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ នៅក្នុងខែនេះថា ប្រទេសរបស់លោកនឹងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងស្វែងរកការដាក់ឱ្យ “ឯកោ និងរារាំង” ទីក្រុងព្យុងយ៉ាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yoon ដែលបានក្លាយជាប្រធានាធិបតីកាលពីឆ្នាំមុន បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃពុធថា “ប្រសិនបើបញ្ហា [នុយក្លេអ៊ែរកូរ៉េខាងជើង] កាន់តែធ្ងន់ធ្ងរ សាធារណរដ្ឋកូរ៉េ អាចនឹងដាក់ពង្រាយអាវុធ នុយក្លេអ៊ែរ យុទ្ធសាស្ត្រ ឬមកកាន់កាប់អាវុធនុយក្លេអ៊ែរ របស់ខ្លួន” ។

លោក Yoon បានបន្ថែមថា “ប្រសិនបើវាកើតឡើង នោះវាត្រូវនឹងមិនចំណាយពេលយូរទេ ហើយជាមួយនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់យើង យើងអាចមាន [អាវុធនុយក្លេអ៊ែរ] កាន់តែឆាប់តាមពេលវេលា” ៕

To Top