ព័ត៌មានអន្តរជាតិ

Update ៖ រុស្ស៊ី បញ្ជាឲ្យឧត្តមសេនីយជាន់ខ្ពស់ បើកការវាយលុកកាន់ តែខ្លាំងទៅលើអ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ជាឱ្យឧត្តមសេនីយ ជាន់ខ្ពស់ របស់ខ្លួន កាលពីថ្ងៃពុធ ឱ្យទទួលបន្ទុកលើការលុកលុយ ដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនលើប្រទេសអ៊ុយក្រែន នៅក្នុងការរង្គោះរង្គើដ៏ធំបំផុត ដែលមិនទាន់មាន ដំណើរការខុសប្រក្រតី នៃរចនាសម្ព័ន្ធបញ្ជាការ យោធារបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងសមរភូមិជាច្រើនខែមកនេះ ។

រុស្ស៊ី បានធ្វើដូច្នេះ ដូចដែលលោក Yevgeny Prigozhin ប្រធានក្រុមហ៊ុនយោធាឯកជនរបស់រុស្ស៊ី Wagner បានលើកឡើងថា កងកម្លាំងរបស់គាត់ បានដណ្តើមយកក្រុង Soledar ភាគខាងកើត អ៊ុយក្រែនទាំងអស់ ហើយបានសម្លាប់ទាហាន អ៊ុយក្រែនប្រហែល៥០០នាក់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង ។

លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំចង់បញ្ជាក់ពីការរំដោះ និងការបោសសម្អាតពេញលេញនៃទឹកដី Soledar ពីអង្គភាពនៃកងទ័ពអ៊ុយក្រែន… អង្គភាពអ៊ុយក្រែនដែលមិនចង់ចុះចាញ់ត្រូវបានបំផ្លាញ” ។

លោក Prigozhin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានលើកឡើងថា “ទីក្រុងទាំងមូលពោរពេញ ដោយសាកសពទាហានអ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top