ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសរុស្ស៊ី ពង្រីកការដាក់ទណ្ឌកម្ម ប្រឆាំងនឹងចក្រភពអង់គ្លេស

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានពង្រីកការដាក់ ទណ្ឌកម្មប្រឆាំងនឹងចក្រភពអង់គ្លេស ដោយដាក់ក្នុងបញ្ជីខ្មៅទៅលើមន្ត្រី និងអ្នកសារព័ត៌មានជាច្រើននាក់។ ចំណាត់ការ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ នឹង​គោលនយោបាយ​របស់ ​អង់គ្លេស​ដែល​ក្រុង​ម៉ូស្គូ​ចាត់ទុកថា​ ជា​អរិភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសចំពោះ “ការប្រឆាំងរុស្ស៊ី” របស់រដ្ឋាភិបាលអង់គ្លេស ដោយអះអាងថា ចក្រភពអង់គ្លេស “បន្តអនុវត្តយ៉ាងសកម្មនូវយន្តការ នៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន និងធ្វើយុទ្ធនាការឃោសនាដ៏ខ្លាំងក្លាមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរបស់យើង (រុស្ស៊ី) និងដាក់ឱ្យនៅដាច់ដោយឡែក ពីគេនៅលើឆាកពិភពលោក។ ”

ប្រឆាំងនឹងរឿងក្រោយឆាកនេះ ទីក្រុងមូស្គូបានសម្រេចចិត្ត “បញ្ចូលទៅក្នុងបញ្ជីបញ្ឈប់” របស់រុស្ស៊ី សមាជិកគណៈរដ្ឋមន្ត្រី តំណាងភ្នាក់ងារអនុវត្តច្បាប់ និងអង្គភាពសារព័ត៌មាននៃចក្រភពអង់គ្លេស។ ទណ្ឌកម្ម​អនុវត្ត​លើ​មនុស្ស​សរុប​៣៦​នាក់​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​មិន​បាន​ផ្តល់​ ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ឈ្មោះ ឬ​មុខ​តំណែង​ជាក់លាក់​នោះ​ទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top