ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ឆ្លើយតប ចំពោះសំណើសុំផ្គត់ផ្គង់ រថក្រោះរបស់អ៊ុយក្រែន

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Christine Lambrecht កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មកដល់ពេលនេះ នៅមិនទាន់បានឈាន ទៅដល់ការសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រ ថក្រោះទៅឲ្យអ៊ុយក្រែន តាមសំណើ នោះនៅឡើយទេ ។

លោកស្រីបានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាល ក្រុងប៊ែរឡាំងក៏នឹងមិនទាន់បដិសេធថា នឹងមិនផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard របស់ខ្លួននោះទៅឲ្យអ៊ុយក្រែនដែរ ខណៈដែលរដ្ឋាភិបាលប៉ូឡូញទើបតែបានប្រកាស ក្នុងការផ្គត់ផ្គងរថក្រោះមួយចំនួន រួចទៅហើយទៅឲ្យរដ្ឋាភិបាលក្រុងគៀវ ។

លោកស្រី Lambacht បានពន្យល់បែបនេះថា ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ ។ សំណួរពាក់ព័ន្ធទៅនឹងការផ្គត់ផ្គងរថក្រោះ មិនទាន់ត្រូវបានកើនឡើងខ្លាំង នៅឡើយក្នុងចំណោមអ្នកសម្រេចចិត្ត ហើយអាល្លឺម៉ង់ក៏នឹងមិនធ្វើការ សម្រេចចិត្តតែម្នាក់ឯងនោះដែរ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងធ្វើការបញ្ជូនរថយន្តយោធា ធន់ស្រាលមួយចំនួនឲ្យប្រទេសអ៊ុយក្រែន មុនពេលដែលការសម្រេចចិត្ត លើសំណើរសុំដោយអ៊ុយក្រែន សម្រាប់រថក្រោះប្រយុទ្ធធុនធ្ងន់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top