បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុក SZ និង Bild បានឲ្យដឹងថាកាលពីថ្ងៃម្សិលមិញនេះថា
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានសម្រេចចិត្តហើយថានឹងលាលែង
ចេញពីតំណែងហើយដំណើរការនេះ នឹងប្រព្រឹត្តទៅជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ។
ប្រភពសារព័ត៌មានក្នុងស្រុកទាំងពីរបានបញ្ជាក់ទៀតដែរថារដ្ឋមន្ត្រីរូបនេះ គឺបានពិភាក្សាគ្នាជាមួយនឹងលោកអធិកាបតី
អាល្លឺម៉ង់ Olaf Scholz រួចរាល់ហើយផងដែរ ចំពោះការសម្រេចចិត្តរបស់លោកស្រី។
លោកស្រី Lambrecht បានសម្រេចចិត្តនេះ ដោយខ្លួនេងហើយមកដល់ពេលនេះទាំងរដ្ឋាភិបាលនិងក្រសួងការពារជាតិមិន
ទាន់បានធ្វើការឆ្លើយតបនិងបកស្រាយចំពោះរឿងនេះឡើយ។
គួរឲ្យដឹងដែរថាលោកអធិកាបតី Scholz ធ្លាប់បានធ្វើការការពារតំណែងរបស់ លោកស្រីពីមតិប្រឆាំងជាច្រើនដងមកហើយដោយពណ៍នា ថាលោកស្រី Lambrecht គឺជារដ្ឋមន្ត្រីថ្នាក់កំពូលដ៏ល្អម្នាក់៕
ប្រែសម្រួល៖ស៊ុនលី