ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ី ចោទនាយករដ្ឋមន្ត្រីជប៉ុន ថា ធ្វើឲ្យមានរឿងអាម៉ាស់ ដល់សហរដ្ឋអាមេរិក

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី បានចោទ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ថា បានធ្វើឲ្យមានការ អាម៉ាស់ដល់សហរដ្ឋអាមេរិក និងទទូចឲ្យរូបគាត់ គួរតែធ្វើការបញ្ចុះសព សម្រាប់ខ្លួនគាត់ផ្ទាល់ ។

វាគឺជាសេចក្តីថ្លែងការណ៍ ដ៏គួរឱ្យតក់ស្លុត និងបង្កហេតុដ៏វែងឆ្ងាយ ពីសំណាក់លោក Medvedev ដែលធ្លាប់ត្រូវបាន គេមើលឃើញថា ជាអ្នកកំណែទម្រង់ដែលគាំទ្រ លោកខាងលិច ប៉ុន្តែបានប្រឌិតខ្លួនឯងឡើងវិញ ជាមេក្លោងចាប់តាំងពីរុស្ស៊ីបានឈ្លានពាន អ៊ុយក្រែនកាលពីឆ្នាំមុន ។

នៅប្រទេសជប៉ុន គ្មាននរណាម្នាក់ អាចរកការអត្ថាធិប្បាយភ្លាមៗ បាននោះទេ លើការកត់សម្គាល់នេះ ទាំងនៅគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រី ឬក្រសួងការបរទេសក្រៅម៉ោង ធ្វើការធម្មតា ។

លោក Medvedev គឺជាសម្ព័ន្ធមិត្តដ៏លេចធ្លោ របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលមានតួនាទីជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី និងជាស្ថាប័នត្រួតពិនិត្យ ឧស្សាហកម្មការពារជាតិ ផងដែរ ។

លោកបានឆ្លើយតបទៅ នឹងកិច្ចប្រជុំកាលពីថ្ងៃសុក្ររវាងលោក Kishida និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បន្ទាប់ពីនោះមេដឹកនាំទាំង២ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានដាក់ថា “យើងបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន នឹងក្លាយជាអំពើអរិភាពប្រឆាំងនឹងមនុស្សជាតិ ហើយមិនសមហេតុផល តាមវិធីណាមួយសោះឡើយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top