ព័ត៌មានអន្តរជាតិ

សន្និសីទព័ត៌មាន អំពីកម្មវិធីរាត្រីសមោស អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា និងចំណុចគួរឱ្យចាប់អារម្មណ៍ នៃរាត្រីសមោស

នាថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកធ្វើសន្និសីទព័ត៌មានអំពី កម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ដើម្បីធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា និងចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រី សមោស ប្រកាសពីឈ្មោះក្រុមពិធីករពិធីការិនី ព្រមទាំងបានប្រកាសជាលើកដំបូងនូវភាពយន្ត ឃោសនារបាំនិងសិល្បៈនៃរាត្រីសមោស ក៏ដូចជាភាពយន្តគំនូរជីវចលខ្នាតខ្លី ស្តីពីតុក្កតាសិរីមង្គលឈ្មោះ Tuyuanyuan។

ពេលធ្វើបទបង្ហាញពី សភាពការណ៍ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា នៃកម្មវិធីរាត្រីសមោសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Jiang Bo សមាជិកផ្នែកនិពន្ធនៃ CMG បានថ្លែងថា រាត្រីសមោសលើកនេះនឹងបង្ហាញ ដោយពេញលេញនូវសមិទ្ធផល ជាផ្លែផ្កានៃនិម្មាបនកម្មយុទ្ធសាស្រ្ត “5G+4K/8K+AI” ដែលបង្កើតឡើងដោយ CMG បន្តជំរុញការរួមបញ្ចូលនិងការច្នៃប្រឌិតថ្មីបែប”គំនិត+សិល្បៈ+បច្ចេកវិទ្យា” ដើម្បីផ្តល់ជូនកម្មវិធីរាត្រីសមោស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលប្រកបដោយភាពគំនិត លក្ខណៈសិល្បៈ ភាពគួរឱ្យទស្សនា និងបច្ចេកវិទ្យាខ្ពស់។

ពេលធ្វើបទបង្ហាញអំពី ចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រីសមោស អ្នកទទួលខុសត្រូវនៃ មជ្ឈមណ្ឌលកម្មវិធីសិល្បៈនៃ CMG បានថ្លែងថា រាត្រីសមោសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះនឹងប្រារព្ធឡើង ក្រោមបរិយាកាសសប្បាយរីករាយ និងសិរីមង្គល រំលេចពីប្រធានបទប្រទេសចិន ក្នុងយុគសម័យថ្មីដែលមានភាពរុងរឿង ជីវភាពរស់នៅដែលប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីបង្កើតបរិយាកាសសប្បាយ រីករាយប្រកបដោយជំនឿចិត្ត និងការខំប្រឹងតស៊ូ ៕ (វិទ្យុមិត្តភាពកម្ពុជាចិន)

To Top