ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅតំបន់គ្រីមៀ

បរទេស៖ អភិបាលក្រុង គឺលោក Mikhail Razvozhayev បាននិយាយថា យានយន្តហោះគ្មានមនុស្សបើក (UAV) ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស នៅឯឆ្នេរសមុទ្រនៃទីក្រុង Sevastopol នៃតំបន់ គ្រីមៀ របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Razvozhayev បាននិយាយនៅលើ Telegram កាលពីយប់ថ្ងៃអាទិត្យថា “ប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់ UAV ពីលើឈូងសមុទ្រ [Sevastopol]” ។

ផ្ទាំងពាណិជ្ជកម្ម

កងកម្លាំងអ៊ុយក្រែន បានវាយប្រហារនៅតំបន់ គ្រីមៀ ដោយប្រើយន្តហោះគ្មានមនុស្សបើកជាច្រើនដង ចាប់តាំងពីដើមឆ្នាំនេះមក។ យន្តហោះចម្បាំង UAV ទាំងអស់ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។

កាលពីខែតុលាឆ្នាំមុន អ៊ុយក្រែនបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដ៏ធំលើកប៉ាល់ នៃកងនាវារបស់រុស្ស៊ីនៅសមុទ្រខ្មៅ ក្នុងក្រុង Sevastopol៕ ប្រែសម្រួលៈ ណៃ តុលា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023