ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហគមន៍អន្តរជាតិ “បោះឆ្នោត ផ្តល់សេចកី្តទុកចិត្ត” ចំពោះវ៉ាក់សាំងចិន

“ពួកគេបានផ្សព្វផ្សាយព័ត៌មានខុស ជាច្រើនអំពីវ៉ាក់ សាំងចិន ។” នាពេលថ្មីៗ កន្លងទៅនេះ ស្ថានីយវិទ្យុ សាធារណៈរបស់អាមេរិក(NPR)បានចុះផ្សាយ អត្ថបទ ដែលបានដកស្រង់ ទស្សនៈ របស់លោក Chen Xi សាស្ត្រាចារ្យរង នៃវិទ្យាស្ថានសុខាភិបាល សាធារណៈ របស់សកលវិទ្យាល័យ Yale ហើយបានលើកឡើងថា ប្រព័ន្ធសារព័ត៌មានអាមេរិក ត្រូវទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម ។

គោលនយោបាយរបស់ចិន ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ កំពុងធ្វើការកែសម្រួល ពិភពលោកទាំងមូលសុទ្ធ តែសម្តែងការស្វាគមន៍ ចំពោះការនេះ ។ ប៉ុន្តែ អ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មាន អាមេរិកមួយចំនួន បែរជាឆ្លៀតឱកាសនេះ ធ្វើការវាយប្រហារ និងមួលបង្កាច់ ចំពោះវ៉ាក់សាំងចិនជាថ្មី ឡើងវិញ ប៉ុនប៉ងបដិសោធកិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុងការទប់ទល់នឹងជំងឺឆ្លង ។

វ៉ាក់សាំងចិនល្អឬមិនល្អ ត្រូវវាយតម្លៃប្រកប ដោយវិទ្យាសាស្ត្រ ។ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការពិតជាក់ស្តែង សុទ្ធតែបញ្ជាក់ថា វ៉ាក់សាងចិនសមស្រប នឹងស្តង់ដាររបស់អង្គការ សុខភាពពិភពលោក ស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពោលគឺអាចបង្ការឆ្លងជំងឺ បង្ការករណីឈឹធ្ងន់ និងករណីស្លាប់ ។

សាស្ត្រាចារ្យ Ben Cowiing អ្នកជំនាញផ្នែកជំងឺឆ្លង របស់សកលវិទ្យាល័យហុងកុង និងក្រុមការងារ របស់លោកបានធ្វើវិភាគ ចំពោះករណីជំងឺឆ្លងកូវីដ១៩ ចំនួនប្រហែលពីរម៉ឺនករណី នៅដើមឆ្នាំ២០២២ ហើយបានរកឃើញថា វ៉ាក់សាំងចិនប្រភេទ សម្លាប់មេរោគអាចផ្តល់ការ ការពារខាងការបង្ការករណីឈឺធ្ងន់ ដល់មនុស្ស ពេញវ័យ មានអាយុមិនដល់៦០ឆ្នាំ មានប្រសិទ្ធភាព ដូចគ្នា នឹងវ៉ាក់សាំង ក្រុមហ៊ុន Pfizer និងវ៉ាក់សាំង mRNA ដែលផលិត ដោយក្រុមហ៊ុនModerna ។ សមិទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារនេះ បានចុះផ្សាយ នៅទស្សនាវដី្ត The Lancet Infectious Diseases ខែតុលាឆ្នាំ២០២២ ។ ការសិក្សាស្រាវជ្រាវនេះ បានរកឃើញទៀតថា មនុស្សចាស់ មានអាយុ លើសពី៦០ឆ្នាំ បន្ទាប់ពីចាក់វ៉ាក់សាំងចិន ប្រភេទសម្លាប់មេរោគ ពីរដូស អត្រាការពារ និងបង្ការករណីឈឺធ្ងន់ និងករណីស្លាប់ គឺ ៦៩,៩ភាគរយ បន្ទាប់ពីចាក់វ៉ាក់សាំងបីដូស អត្រាការពារនិងបង្ការ ករណីឈឺធ្ងន់និងករណីស្លាប់ អាចឡើងដល់ ៩៧,៩ភាគរយ ។

បច្ចុប្បន្ននេះ នៅប្រទេសចិន អត្រាចាក់វ៉ាក់សាំងទាំងស្រុង បានឡើងដល់៩២,៩ភាគរយ អត្រាចាក់វ៉ាក់សាំង របស់អ្នកចាស់ៗមានអាយុលើសពី៦០ឆ្នាំ បានលើសពី៩០ភាគរយ ។ ប្រទេសចិន ក៏បានចូលរួមផែនការ អនុវត្តវ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានផ្តល់វ៉ាក់សាំង ការពារជំងឺកូវី១៩ ចំនួនលើសពី ២ពាន់២រយលានដូស ដល់ប្រទេស និងអង្គការអន្តរជាតិចំនួនជាង១២០ ។ បច្ចុប្បន្ននេះ នៅលើផ្ទៃអន្តរជាតិ ប្រទេសដែល បានប្រើប្រាស់វ៉ាក់សាំងចិន ដោយទ្រង់ទ្រាយធំ មិនដែលរកឃើញបញ្ហាសុវត្ថិភាព របស់វ៉ាក់សាំងនោះទេ ។

ចាប់ពីអង្គការសុខភាពពិភពលោក បានដាក់បញ្ចូលវ៉ាក់សាំងចិន ចំនួន៣ប្រភេទក្នុងបញ្ជីឈ្មោះ អាចប្រើប្រាស់ជាបន្ទាន់មក មានប្រទេសលើសពី១០០ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងចិន អ្នកដឹកនាំរបស់ប្រទេសជាង៣០ ដូចជាតួកគី អេមីរ៉ាតអារ៉ាប់រួមនិងស៊ីលី ជាដើមបាននាំមុខចាក់វ៉ាក់សាំងចិន ហើយក៏មានប្រទេស ជាច្រើនបានចាត់ទុកវ៉ាក់សាំងចិន ជាវ៉ាក់សាំងតែមួយគត់ ដែលអនុញ្ញាតឱ្យកុមារប្រើប្រាស់ផងដែរ ដូច្នេះ សហគមន៍អន្តរជាតិ បាន“បោះឆ្នោតផ្តល់សេចកី្តទុកចិត្ត”ចំពោះវ៉ាក់សាំងចិន ទោះបីពាក្យចចាម អារ៉ាមណាក៏ដោយ ក៏មិនអាចមួលបង្កាច់បានទេ ។

វ៉ាក់សាំងជាអាវុធ សម្រាប់ធ្វើប្រយុទ្ធជាមួយមេរោគ មិនមែនជាឧបករណ៍នយោបាយ របស់ជនជាតិអាមេរិកមួយចំនួននោះទេ ។ ជនជាតិអាមេរិកមួយចំនួន ផ្សព្វផ្សាយពាក្យចចាមអារ៉ាម ដែលល្មើសនឹង វិទ្យាសាស្ត្រ និងផ្ទុយនឹងការពិតជាក់ស្តែងម្តង ហើយម្តងទៀង បើយកពេលមកគិតពិចារណា លើបញ្ហារបស់ខ្លួន ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងវាប្រសើរជាង ក្នុងន័យធ្វើការងារពិត ជាក់ស្តែងប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង ដើម្បីប្រជាជនក្នុងស្រុក និងពិភពលោកទាំងមូល ៕

To Top