ព័ត៌មានអន្តរជាតិ

កូនស្រី អតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួន ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាសចូលរួមប្រជែង តំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មី

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា កូនស្រីរបស់អតីតមេដឹកនាំថៃ ដែលនិរទេសខ្លួន ដោយខ្លួនឯង ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនៅក្នុងឆ្នាំនេះ ខណៈដែលបក្សប្រឆាំងដ៏ធំស្វែងរកអំណាចឡើងវិញ បន្ទាប់ពីត្រូវបានទម្លាក់ ចេញពីរដ្ឋប្រហារកាលពី៨ឆ្នាំមុន ។

លោកស្រី Paetongtarn Shinawatra ដែលឪពុក របស់លោកស្រី គឺលោកថាក់ស៊ីន និងម្តាយមីងលោកស្រី Yingluck Shinawatra ទាំង២នាក់ បានដឹកនាំរដ្ឋាភិបាល ដែលត្រូវបានផ្តួលរំលំ ដោយកងទ័ព នឹងគ្រប់គ្រងនៅក្រោមគណបក្សភឿថៃ ដែលជាការចាប់បដិសន្ធិចុងក្រោយ នៃចលនាប្រជានិយម ដែលបង្កើតឡើងដោយគ្រួសារមហាសេដ្ឋី របស់លោកស្រីកាលពី២ទសវត្សរ៍មុន ។

លោកស្រីបានប្រាប់ដល់អ្នក យកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យ នៅភាគឦសានប្រទេសថៃឡង់ដ៏ ដែលជាបន្ទាយដ៏រឹងមាំ តាមជនបទរបស់ត្រកូល ស៊ីណាវ៉ាត្រា ដែលបានផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើន ដែលមិនធ្លាប់មានពីមុនមកនៅក្នុងការបោះឆ្នោតចំនួន៥លើក ចាប់តាំងពីឆ្នាំ២០០១ ។

លោកស្រីបន្តថា “ យើងចង់ឲ្យគណបក្សឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដូច្នេះការសន្យាដែលយើងបានធ្វើ ចំពោះប្រជាជនអាចសម្រេចបាន” ។

គណបក្សភឿថៃ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមវណ្ណៈកម្មករនៅតាមជនបទ និងទីក្រុងបានឈ្នះអាសនៈ ភាគច្រើននៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៩ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបានទេ ។

រដ្ឋបាលដែលស្មោះត្រង់ នឹងលោក Shinawatras នីមួយៗ ត្រូវបានដកចេញដោយយោធា ឬសេចក្តីសម្រេចរបស់តុលាការ ដោយបានបន្ថែមថាមពល ដល់វិបត្តិនយោបាយដែលហាក់បី ដូចជាមិនអាចដោះស្រាយបាន ដែលបានសាយភាយ និងហូរចូលប្រទេសថៃឡង់ដ៏អស់រយៈពេលជាង១៧ឆ្នាំមកហើយ ។

លោកស្រី Paetongtarn វ័យ៣៦ឆ្នាំ បានចូលរួមការប្រមូលផ្តុំ គណបក្សនៅកាលពីឆ្នាំមុន ហើយបានដឹកនាំការស្ទង់មតិ យោបល់ក្នុងប៉ុន្មានខែថ្មីៗនេះលើបេក្ខជន នាយករដ្ឋមន្ត្រី កំពូលច្រើន ជាងលោក Prayut Chan-o-cha ដែលកាន់តំណែងជាមេទ័ព បានផ្តួលរំលំរដ្ឋាភិបាល លោកស្រីយីងឡាក់ ៕

To Top