កាលពីថ្ងៃទី១៧ខែមករា រដ្ឋបាលជាតិ ស្ថិតិចិន បានប្រកាសពីទិន្នន័យ សេដ្ឋកិច្ចជាតិឆ្នាំ២០២២ ។ តាមការគណនា ជាជំហានដំបូង តម្លៃផលិតផល ក្នុងស្រុកសរុបរបស់ចិន នៅឆ្នាំ២០២២បានឡើង ដល់១២១ទ្រីលាននិង២ម៉ឺន៧រយលានយាន់ ប្រាក់ចិន បើគិតតាមតម្លៃ មិនប្រែប្រួល បានកើនឡើង៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ។
ទំហំសេដ្ឋកិច្ច សរុបរបស់ចិន បានឡើង ដល់កម្រិតខ្ពស់ថ្មីម្តងទៀត ដែលបានឈានដល់១២០ ទ្រីលានយាន់ ប្រាក់ចិន បន្ទាប់ពីបាន ឈានដល់១០០ទ្រីលានយាន់ ប្រាក់ចិន នៅឆ្នាំ២០២០ និងឈានដល់១១០ទ្រីលានយាន់ ប្រាក់ចិននៅឆ្នាំ២០២១ ។
ក្នុងបរិបទដែលរង ផលប៉ះពាល់ ពីកត្តាហួសពីការប៉ាន់ប្រមាណជាច្រើន ដូចជាភាពច្របូកច្របល់ នៃស្ថានការណ៍ នយោបាយភូមិសាស្ត្រ ហានិភ័យធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោកបានកើនឡើង និងជំងឺកូវីដ១៩ ក្នុងស្រុកចិនបានរីករាលដាល នៅតំបន់ជាច្រើនជាដើម សេដ្ឋកិច្ចប្រទេសចិន បានទប់ទល់នឹង កម្លាំងសម្ពាធ ធ្វើឱ្យ ទំហំសេដ្ឋកិច្ចសរុប បំបែកកំណត់ត្រាជាថ្មីម្តងទៀត ពិតជាមិនងាយទេ ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក អត្រាកំណើនសេដ្ឋកិច្ច របស់ចិន នៅឆ្នាំ២០២២គឺ៣ភាគរយ តួលេខនេះខ្ពស់ជាងអង្គភាព សេដ្ឋកិច្ចសំខាន់ៗភាគច្រើន ដែលបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា និងកម្លាំងរស់រវើកយ៉ាងខ្លាំង របស់សេដ្ឋកិច្ចចិន ។
បើមើលសភាពជាទូទៅ ដំណើរការសេដ្ឋកិច្ច របស់ចិននៅឆ្នាំ២០២២សម្រេចបាននូវការរីកចម្រើនប្រកបដោយស្ថិរភាព ។ មួយផ្នែក លើមូលដ្ឋានកំណើន បរិមាណដ៏សមហេតុផល ឱកាសការងារធ្វើនិងតម្លៃ ទំនិញបានរក្សាស្ថិរភាពជាទូទៅ ។
ឱកាសការងារថ្មីតាមទីក្រុងនិងជនបទ នៅឆ្នាំ២០២២បានកើនឡើង១២លាន៦ម៉ឺននាក់ ដែលលើសពីគោលដៅ ឆ្នាំ២០២២ចំនួន១១លាននាក់ ។
មួយផ្នែកទៀត ចិនបានបោះជំហាន ទៅមុខជាប់រហូតមក ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ទន្ទឹមនឹងចិនអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍ដែលជំរុញ ដោយការច្នៃប្រឌិតថ្មីកាន់តែស៊ីជម្រៅ ថាមពលចលករថ្មីបានដើរតួនាទីណែនាំ កាន់តែលេចធ្លោចំពោះសេដ្ឋកិច្ចប្រទេសចិន ។ សមាមាត្រ នៃទំហំលក់រាយទំនិញ តាមបណ្តាញអ៊ីនធើណេតត្រូវជា២៧,២ភាគរយនៃទំហំ សរុបការលក់រាយ របស់ប្រើប្រាស់ក្នុងសង្គម ដែលបានកើនឡើង ២,៧ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០២១ ដែលបានបង្ហាញពីបម្រែបម្រួល ក្នុងជីវភាពរស់នៅ របស់ប្រជាជន ដែលនាំមកពីសេដ្ឋកិច្ចឌីជីថល ។
ទន្ទឹមនឹងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ចិន ឈានចូលដំណាក់កាលថ្មី កម្លាំងរស់រវើកសេដ្ឋកិច្ចបានបញ្ចេញកាន់តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ជើងយន្តហោះក្នុងស្រុកចិនបានរៀបចំឡើងវិញ លើសពី៨០ភាគរយនៃឆ្នាំ២០១៩ ។ កាសែត 《The Washington Post》 បានចុះផ្សាយអត្ថបទថា មានបាតុភូតបង្ហាញថា សេដ្ឋកិច្ចប្រទេសចិន បាននិងកំពុងមានភាព រស់រវើកឡើងវិញ ចំនួនមនុស្ស ជិះរថយន្តក្រោមដី នៅទីក្រុងធំៗ កំពុងកើនឡើង យ៉ាងឆាប់រហ័ស ហើយអ្នកប្រើប្រាស់ ដែលបានសន្សំទុក ប្រាក់មានសមត្ថភាពចំណាយលុយ ។
“និយាយចំពោះពិភពលោក កំណើនសេដ្ឋកិច្ចរបស់ចិន គឺជាដំណឹងល្អ ។ ” លោកស្រី Kristalina Georgieva អគ្គនាយក នៃអង្គការមូលនិធិរូបិយវត្ថុ អន្តរជាតិបានថ្លែង នៅពេលថ្មីៗ កន្លងទៅនេះថា សេដ្ឋកិច្ចចិនមានលទ្ធភាព ក្លាយជាកត្តាសំខាន់បំផុតមួយ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ។
ក្នុងឆ្នាំថ្មី ពិតមែនតែបរិយាកាសអន្តរជាតិ នៅតែប្រែប្រួលយ៉ាង ស្មុគ្រស្មាញ កំណើនសេដ្ឋកិច្ចសកលមានកម្លាំងមិនគ្រប់គ្រាន់ ហើយមូលដ្ឋាន នៃការស្តារសេដ្ឋកិច្ចឡើង វិញ ក្នុងស្រុកចិន មិនសូវរឹងមាំក៏ដោយ ក៏ប៉ុន្តែដោយសារប្រទេសចិន មានមូលដ្ឋានសម្ភារៈដ៏រឹងមាំ ដែលបានរក្សាទុកជាយូរ មកហើយ ឧត្តមភាពក្នុងទីផ្សារ ដែលមានទ្រង់ទ្រាយធំ សម្បើម ក៏ដូចជាការអនុវត្តកំណែទម្រង់ និងការបើកទូលាយមានភាពកាន់តែស៊ីជម្រៅ បានបញ្ចេញភាគ លាភជាបន្ត បន្ទាប់និងបទពិសោធន៍ជាច្រើន ក្នុងការគ្រប់គ្រងម៉ាក្រូ ដូច្នេះ សេដ្ឋកិច្ចចិនមានជំនឿចិត្ត នឹងមានភាពល្អប្រសើរឡើង វិញទាំងស្រុងក្នុងឆ្នាំថ្មី ៕