ព័ត៌មានអន្តរជាតិ

លោកស្រី Võ Thị Ánh Xuân ត្រូវប្រកាសជាប្រធានរដ្ឋស្តីទី របស់វៀតណាម ជំនួសលោក Nguyễn Xuân Phúc

បរទេស៖ លោកស្រី Võ Thị Ánh Xuân នឹងត្រូវឡើងធ្វើជាប្រធានរដ្ឋស្តីទី រហូតដល់រដ្ឋសភា (រដ្ឋសភា) ជ្រើសរើសអ្នកជំនួសលោក Nguyễn Xuân Phúc ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចនេះ ត្រូវបានធ្វើឡើងស្រប តាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលចែងថា ក្នុងករណីទំនេរ ពីតំណែងប្រធានាធិបតី អនុប្រធានត្រូវធ្វើជាប្រធានស្តីទី រហូតដល់ប្រធានាធិបតីថ្មី ត្រូវបានបោះឆ្នោតជ្រើសរើស ដោយរដ្ឋសភា ។

នៅក្នុងសម័យប្រជុំវិសាមញ្ញ លើកទី៣ នៃអាណត្តិទី១៥ កាលពីថ្ងៃពុធ សភាបានអនុម័តសេចក្តីសម្រេច ចិត្តដកលោក Nguyen Xuan Phuc ចេញពីតំណែងប្រធាន និងអនុប្រធានរដ្ឋសភា ។

របាយការណ៍ របស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ បានឲ្យដឹងថា លោក Nguyen Xuan Phuc ត្រូវបានប្រគល់ ឱ្យកាន់តួនាទីដឹកនាំសំខាន់ៗ ជាច្រើនក្នុងបក្ស និងរដ្ឋ។

ក្នុងនាមជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិ ២០១៦-២១ លោកមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រង COVID-19 របស់ប្រទេសជាមួយនឹង សមិទ្ធផលសំខាន់ៗ៕
ប្រែសម្រួលៈ ណៃ តុលា

To Top