ព័ត៌មានអន្តរជាតិ

កាសែតអាល្លឺម៉ង់៖ សមាជិកសហភាពអឺរ៉ុប ផ្គត់ផ្គង់អាវុធ និងឥន្ធនៈ ដោយសម្ងាត់ទៅឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេស ប៊ុលហ្គារី កំពុងដំណើរការគម្រោងផ្គត់ផ្គង់អាវុធ និងប្រេង ដោយសម្ងាត់ ទៅឱ្យប្រទេសអ៊ុយក្រែនពេញមួយរដូវផ្ការីក និងរដូវក្តៅឆ្នាំ ២០២២, នេះបើតាមកាសែត Die Welt របស់អាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងអតីតប៊ុលហ្គារី។ ប្រទេសនេះត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមសមាជិកណាតូមួយចំនួន ដែលរួមជាមួយនឹងហុងគ្រីផងដែរ បានប្រឆាំងជាសាធារណៈ ចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានជម្លោះដែល កំពុងបន្តរបស់ទីក្រុងគៀវ ជាមួយទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមកាសែត Die Welt គឺ គម្រោងនេះត្រូវបានរៀបចំឡើងភាគច្រើន ដោយមនុស្សតែពីរនាក់ប៉ុណ្ណោះ នោះគឺ អតីតនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Kiril Petkov និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Asen Vasilev ។ សហស្ថាបនិកនៃចលនានយោបាយ ‘យើងបន្តការផ្លាស់ប្តូរ’ ទាំង Petkov និង Vasilev គឺជានិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ Harvard ។

Die Welt បានរាយការណ៍ទៀតថា ប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ចំពោះការប្រគល់អាវុធទៅឱ្យអ៊ុយក្រែន ទាំងនៅក្នុងសម្ព័ន្ធរដ្ឋាភិបាល និងក្នុងចំណោមសាធារណៈជន លោក Petkov និង Vasilev បានជ្រើសរើសគម្រោងចែកចាយ ដោយសម្ងាត់ដោយមិនមាន ការប្រកាសជាផ្លូវការ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top