ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការព្រួយបារម្ភ ចំពោះគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់អាមេរិក

ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភ ចំពោះគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ចំពោះប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងអំឡុងពេលពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ឧបនាយករដ្ឋមន្ត្រីចិន Liu He ក៏សង្ឃឹមថាសហរដ្ឋអាមេរិក នឹងយកចិត្តទុកដាក់លើផលប៉ះពាល់ នៃគោលនយោបាយទាំងនេះ លើភាគីទាំងពីរ។

គួរបញ្ជាក់ថា មហាអំណាចពិភពលោកទាំងពីរ កំពុងប្រជែងគ្នាយ៉ាងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសបញ្ហាភូមិសាស្រ្តនយោបាយ ដែលធ្វើឲ្យពិភពលោក ធ្លាក់ក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top