ប៊ែកឡាំង៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ ដែលទើបចូលមកកាន់តំណែងបានឲ្យដឹងថា វាជាការងាររបស់លោក ក្នុងការពង្រឹងយោធារបស់ប្រទេសនេះ ខណៈដែលការវាយលុកបង្ហូរឈាម របស់រុស្ស៊ីនៅអ៊ុយក្រែន បន្តបន្សល់ទុកស្រមោលនៃសង្រ្គាមនៅអឺរ៉ុប។
![](https://dap-news.com/wp-content/uploads/2023/01/639-1024x662.jpg)
លោក Boris Pistorius បានលើកឡើង “នេះមិនមែនជាពេលវេលាធម្មតានោះទេ យើងមានសង្រ្គាមនៅអឺរ៉ុប ការលើកឡើងរបស់លោកធ្វើឡើង បន្ទាប់ពីពិធីមួយនៅក្រសួងការពារជាតិ នៅទីក្រុងប៊ែរឡាំង ប្រទេសរុស្សីកំពុងធ្វើសង្រ្គាមដ៏ឃោរឃៅមួយ លើប្រទេសអធិបតេយ្យមួយ លើអ៊ុយក្រែន។
លោកបានបន្ដថា “ភារកិច្ចរបស់យើង គឺធ្វើឱ្យ Bundeswehr រឹងមាំនៅពេលនេះ ដោយបានលើកឡើងអំពីការរារាំង ប្រសិទ្ធភាព និងការត្រៀមខ្លួន។ ហើយវា គឺអំពីការបន្តគាំទ្រអ៊ុយក្រែន ក៏ដូចជាសម្ភារៈរបស់ Bundeswehr ផងដែរ”៕ ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)