ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងបដិសេធជំហរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះ ឲ្យអ៊ុយក្រែន

បរទេស៖ រដ្ឋាភិបាលទីក្រុង Warsaw មកដល់ពេលនេះកំពុងតែបន្ត ដាក់សំពាធទៅលើរដ្ឋាភិបាលទីក្រុង Berlin ដើម្បីអាចអនុញ្ញាតិឲ្យប៉ូឡូញក្នុងការ ផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard 2 ដែលជារថក្រោះផលិតនៅអាល្លឺម៉ង់ នោះទៅឲ្យអ៊ុយក្រែនបាន។

ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieki ក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់លោកកំពុង ទន្ទឹងរងចាំការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការអនុញ្ញាតិលើកនេះ ប៉ុន្តែក្នុងនោះប៉ូឡូញក៏មានសិទ្ធ ក្នុងការសម្រេចចិត្ដដោយខ្លួនឯងបានដែរ។

គួរឲ្យដឹងដែរថា ប្រទេសប៉ូឡូញបានសន្យាផ្តល់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង ឲ្យទៅអ៊ុយក្រែនខណៈដែលខ្លួន ក៏កំពុងអំពាវនាវឲ្យបណ្តាប្រទេស ផ្សេងទៀតក្នុងការជួយគាំទ្រ និងផ្គត់ផ្គង់អាវុធធុនធ្ងន់បែបនេះ ជាមួយគ្នាផងដែរដែលមានដូចជា ប្រទេសហ្វាំងឡង់ប្រទេសដាណឺម៉ាក និងប្រទេសបារាំងជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី

To Top