ព័ត៌មានអន្តរជាតិ

បើរុស្ស៊ីចាញ់សង្គ្រាម ធម្មតានៅអ៊ុយក្រែន, អតីតប្រធានាធិបតីរុស្ស៊ី បានព្រមានអំពីសេណារីយ៉ូ សង្គ្រាមនុយក្លេអ៊ែរ

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានអះអាងថា មនុស្សល្ងង់បានទាមទារឱ្យ មានការបរាជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន ហាក់ដូចជាព្រងើយកន្តើយ ចំពោះការពិតដែលថា លទ្ធផលបែបនេះអាចបណ្តាលឱ្យ មានការកើនឡើងនុយក្លេអ៊ែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានរំលឹកឡើងវិញនូវ ការព្រមាននៅមុនកិច្ចប្រជុំមួយនៅថ្ងៃសុក្រ អំពីម្ចាស់ជំនួយយោធារបស់ ប្រទេសអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein សហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ លោក​បាន​រិះគន់​អ្នកនយោបាយ ​លោកខាងលិច ​ក្នុង​ជម្លោះ​សម្រាប់​រុស្ស៊ី​ផងដែរ។

លោកបាននិយាយនៅលើ បណ្តាញសង្គមនៅថ្ងៃព្រហស្បតិ៍ថា “ជាក់ស្តែង គ្មាននរណាម្នាក់ក្នុងចំណោម មនុស្សល្ងង់ទាំងនោះ មានឆន្ទៈក្នុងការធ្វើជំហាន ឡូជីខលបន្ទាប់នោះទេ៖ ការចាញ់ដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសង្គ្រាមធម្មតា គឺអាចបង្កឱ្យមានការចាប់ផ្តើម នៃសង្គ្រាមនុយក្លេអ៊ែរ។ មហាអំណាចនុយក្លេអ៊ែរ មិនដែលចុះចាញ់នៅក្នុងជម្លោះដ៏ធំមួយ ដែលជោគវាសនារបស់ពួកគេ ពឹងផ្អែកលើនោះទេ។

ចំណែកនាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki ស្ថិតក្នុងចំណោមអ្នកដែលគាំទ្រ ការបញ្ជូនអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបានទៅទីក្រុងគៀវ គឺ លោក​បាន​អះអាង​ក្នុង​សប្តាហ៍​នេះ​ថា “ការ​បរាជ័យ​របស់​អ៊ុយក្រែន​អាច​នឹង​ក្លាយ​ជា ​បុព្វហេតុ​នៃ​សង្រ្គាម​លោក​លើក​ទី ៣ ដូច្នេះ​ថ្ងៃ​នេះ​គ្មាន​ហេតុផល​អ្វី​ ដែល​ត្រូវ​រារាំង​ការ​គាំទ្រ​ចំពោះ​ក្រុង​គៀវ និង​ពន្យារពេល​បញ្ហា​ដោយ​មិន​កំណត់​នោះ​ទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top