ព័ត៌មានអន្តរជាតិ

បារាំង គ្រោងបញ្ចេញថវិកាទ្រង់ទ្រាយធំ សម្រាប់វិស័យការពារជាតិ ទំហំជាង ៤០០ពាន់លានអឺរ៉ូ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសបង្ហាញនូវ ផែនការជាតិមួយសម្រាប់ វិស័យការពារជាតិដើម្បីអាចប្រឈមមុខ ទៅនឹងការគម្រាមកំហែងក្នុងសម័យកាលប្រើប្រាស់អាវុធទំនើបជាពិសេស ដូចជាករណីជម្លោះនៅអ៊ុយក្រែន ដោយរុស្សីជាដើម។

ប្រភពដដែលបានបញ្ចាក់ទៀតថា លោកប្រធានាធិបតីបាន ធ្វើការកត់សំគាល់និងបកស្រាយ បង្ហាញនូវផែនការថវិកា ដែលមានទំហំរហូតទៅដ់ ៤១៣ពាន់លានអឺរ៉ូ ឬត្រូវជា៣៦០ពាន់លានផោន ដើម្បីប្រើប្រាស់ក្នុងវិស័យការពារជាតិ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខណៈដែលកញ្ចប់ថវិកា កាលពីអាណត្តិមុន មានត្រឹមតែ ២៩៥លានអឺរ៉ូប៉ុណ្ណោះ។

លោកប្រធានាធិបតីបានពន្យល់ទៀតថា កិច្ចការងារដំបូងចាំបាច់ដែល ត្រូវធ្វើនោះគឺការជួសជុល និងរៀបចំស្តុកឡើងវិញ ចំពោះអាវុធដែលខ្លួនមាន និងធ្វើការអភិវឌ្ឍ និងកែប្រែបបន្ថែមផងដែរ។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីមានការឈ្លានពាន ដោយរុស្សីទៅលើប្រទេសអ៊ុយក្រែនកន្លងមក ព្រឹត្តិការណ៍នេះបានធ្វើឲ្យបណ្តាប្រទេស លោកខាងលិចបាននាំគ្នាភ្ញាក់ផ្អើល ហើយងាកទៅរកកិច្ចការងារចំណាយ លើវិស័យយោធាឡើងវិញ ដើម្បីត្រៀមខ្លួនករណីស្រដៀងគ្នានេះ ដែលអាចកើតឡើងនាពេលខាងមុខ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top