បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ (BND) របស់ប្រទេសអាល្លឺម៉ង់ “មានការព្រួយបារម្ភ” ចំពោះការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលទទួលរងគ្រោះដោយ កងទ័ពអ៊ុយក្រែននៅក្នុង ជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ, នេះបើយោងតាមកាសែត Der Spiegel ប្រចាំសប្តាហ៍របស់ប្រទេសអាល្លែម៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្នកំពុងប្រជែងគ្នា ដើម្បីគ្រប់គ្រងទីក្រុង Donbass យុទ្ធសាស្ត្រ Artyomovsk (ហៅថា Bakhmut ដោយអ៊ុយក្រែន) ប៉ុន្តែស្ថានភាពនៅទីនោះមើលទៅ មិនមានពន្លឺជាពិសេស សម្រាប់ទីក្រុងគៀវ នោះទេ។ កាសែតនេះបានដរសេរដោយ លើកឡើងពីជំនួបសម្ងាត់រវាងមន្ត្រី BND និង សមាជិកសភាអាល្លឺម៉ង់ ដែលទទួលខុសត្រូវចំពោះការ សម្រេចចិត្តក្នុងវិស័យសន្តិសុខ។
Der Spiegel បានផ្សាយទៀតថា “បច្ចុប្បន្នកងទ័ពអ៊ុយក្រែន កំពុងបាត់បង់ចំនួនទាហាន បីខ្ទង់ជារៀងរាល់ថ្ងៃ” នៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ដោយដកស្រង់ទិន្នន័យ ដែលរាយការណ៍ពីមន្ត្រីស៊ើបការណ៍ ក្នុងអំឡុងពេលសន្និសីទ សង្ខេបបិទកាលពីដើមសប្តាហ៍នេះ។
កាលពីដើមសប្តាហ៍នេះ កាសែត The Times បានរាយការណ៍ផងដែរថា ទីក្រុងគៀវបានបញ្ជូនកងទ័ព ដែលបំពាក់ឧបករណ៍ខ្សោយៗ ជាមួយនឹងបទពិសោធន៍ ប្រយុទ្ធតិចតួចដើម្បីការពារ Artyomovsk ៕
ប្រែសម្រួលៈ ណៃ តុលា