ព័ត៌មានអន្តរជាតិ

Update៖ មនុស្សរាប់ពាន់នាក់ នាំគ្នាប្រមូលផ្តុំគ្នាចំកណ្តាល ទីក្រុងម៉ាទ្រីឌ ប្រទេសអេស្ប៉ាញ ដើម្បីតវ៉ានឹងរដ្ឋាភិបាល

ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទៅកាន់កណ្តាលទីក្រុងម៉ាឌ្រីដ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសង្គមនិយម ហើយចោទប្រកាន់ថា វាធ្វើឱ្យខូចដល់រដ្ឋធម្មនុញ្ញ នៅក្នុងការប្រមូលផ្តុំដែលគាំទ្រ ដោយគណបក្សស្តាំនិយម ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅ Plaza de Cibeles ទល់មុខសាលាក្រុង បានគ្រវីទង់ជាតិអេស្ប៉ាញ អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez ចុះចេញពីតំណែង និងស្រែកថា “ជនក្បត់ជាតិ” ។

ក្រុមមនុស្សជាង១០០នាក់ រួមទាំងគណបក្ស ប្រជានិយមអភិរក្សនិយម គណបក្សស្តាំនិយមកណ្តាល Ciudadanos និងស្តាំជ្រុល Vox បានហៅការប្រមូលផ្តុំនេះក្រោមពាក្យស្លោក “ដើម្បីអេស្ប៉ាញ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ” ។

វាគ្មិនបានវាយប្រហាររដ្ឋាភិបាល ចំពោះគោលនយោបាយ និងការសម្រេចចិត្តជាច្រើន រាប់ចាប់តាំងពីការដោះលែង អ្នកធ្វើយុទ្ធនាការឯករាជ្យ របស់កាតាឡានរហូតដល់កិច្ចសន្យា របស់ខ្លួនជាមួយនឹងគណបក្សបំបែកខ្លួនក្នុងតំបន់ ។ មនុស្សប្រហែល ៣០.០០០នាក់បានចូលរួម ។ នេះបើយោងតាមការប៉ាន់ស្មាន របស់រដ្ឋាភិបាលនៅក្នុងតំបន់បានឲ្យដឹងដូច្នេះ ។

មេដឹកនាំ Vox លោក Santiago Abascal ដែលជាមេដឹកនាំគណបក្សតែមួយគត់ ដែលបានចូលរួមបាន ប្រាប់ក្រុមមនុស្សទាំងអស់ថា រដ្ឋាភិបាលបាន “ជាន់ឈ្លីរដ្ឋធម្មនុញ្ញដោយការ បិទខ្ទប់ជនជាតិអេស្បាញ” ដោយយោងទៅលើការ បិទខ្ទប់ពេលមានជំងឺកូវីដ-១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top