ព័ត៌មានអន្តរជាតិ

Update៖ លោក Chris Hipkins ក្លាយមេបក្សកម្មករ និងជានាយករដ្ឋមន្ត្រីទី៤១ របស់ប្រទេសណូវែលសេឡង់

វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា លោក Chris Hipkins បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅថ្ងៃអាទិត្យនេះថា គណបក្សកម្មករណូវែលសេឡង់ បានបញ្ជាក់ពីលោក Chris Hipkins ជាមេដឹកនាំថ្មីរបស់គណបក្ស និងជានាយករដ្ឋមន្ត្រីទី៤១ របស់ប្រទេសណូវែលសេឡង់ ។

កិច្ចប្រជុំគណៈបក្សកម្មករ នៅថ្ងៃអាទិត្យនេះបាន បោះឆ្នោតជ្រើសរើសសមាជិក Caucus រដ្ឋមន្ត្រីក្រសួងអប់រំ ប៉ូលិស និងសេវាសាធារណៈ និងជាប្រធានសភា ឲ្យលោក Chris Hipkins ធ្វើជាប្រធានគណបក្សថ្មី។ លោក Hipkins គឺជាបេក្ខភាពតែមួយគត់ដើម្បីជំនួសលោកស្រី Jacinda Ardern ដែលបានប្រកាសលាលែង ពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ។

សមាជិកសភាសម្រាប់ដល់ Kelston និងរដ្ឋមន្ត្រីខុទ្ទកាល័យ Carmel Sepuloni ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ។

យោងតាមប្រព័ន្ធនយោបាយណូវែលសេឡង់ គណបក្សភាគច្រើននៃសភាបង្កើតរដ្ឋាភិបាល ហើយមេដឹកនាំគណបក្សនោះ ក្លាយជានាយករដ្ឋមន្ត្រី ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ Caucus លោក Hipkins បានថ្លែងថា លោកនឹងស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីជាផ្លូវការនៅថ្ងៃពុធ ។ ការរុះរើគណៈរដ្ឋមន្ត្រី នឹងត្រូវបានរៀបចំផងដែរ នៅក្នុងសប្តាហ៍ខាងមុខនេះ។

លោកបានប្តេជ្ញាផ្តោតលើបញ្ហាក្នុងស្រុក ដោយថ្លែងថា អតិផរណាខ្ពស់ តម្លៃលំនៅឋានខ្ពស់ និងបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់ នឹងក្លាយជាគោលនយោបាយ សំខាន់សម្រាប់រដ្ឋាភិបាលរបស់លោក ខណៈដែលការទៅប្រទេសចិន នឹងមានកម្រិតខ្ពស់ក្នុងបញ្ជីអាទិភាព ប៉ុន្តែមិនបានជាប់គាំងនៅក្នុងផែនការ ធ្វើដំណើរអន្តរជាតិណាមួយឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top