ព័ត៌មានអន្តរជាតិ

បាញ់រះនៅភាគខាងត្បូងកាលីហ្វ័រញ៉ា ស្លាប់១០នាក់ និងរបួស១០នាក់

បរទេស៖អជ្ញាធរក្នុងស្រុកបានរាយការន៍ថា មនុស្ស១០នាក់ បានបាត់បង់ជីវិតនិងយ៉ាងហោចណាស់១០នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ បាញ់ រះយ៉ាងអាក្រក់មួយនៅក្នុងតំបន់ Monterey Park នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងបាញ់រះ នៅឯក្លឹបរាំកំសាន្តមួយកន្លែងនេះបើយោងតាមការបញ្ជាក់ពីលោកមេ បញ្ជាការ
ប៉ូលីសក្រុងឡូសអឺញជឺឡេសហើយមកដល់ពេល គេនៅបន្តរត់គេចខ្លួននៅឡើយខណៈដែលអ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់ មន្ត្រីរួចរាល់ហើយដែរ។

ទោះបីជាយ៉ាងណាក្តីមូលហេតុនៃការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ទីតាំងដែលជាកន្លែងកើតហេតុគឺជាតំបន់់ ដែលមានការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងមានមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top