ព័ត៌មានអន្តរជាតិ

ជប៉ុន ជួបឳនភាពពាណិជ្ជកម្ម ក្នុងអត្រាខ្ពស់បំផុតមួយមិនធ្លាប់មាន

បរទេស៖យោងតាមការចេញផ្សាយរបស់ The Nikkei កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញថាបញ្ហាវិបត្តិជាច្រើនផ្ទួនៗ បានធ្វើឲ្យតម្លៃទំនិញកើនឡើងថ្លៃជាបន្តបន្ទាប់និងបានធ្វើឲ្យប្រាក់រូបិយវត្ថិលុយយេនរបស់ជប៉ុនធ្លាក់ថ្លៃបន្តបន្ទាប់ គ្នាកាល ពីឆ្នាំ២០២២កន្លងទៅនេះដែលជាលទ្ធផលវាបានធ្វើឲ្យមានការធ្លាក់ចុះនៃឳនភាពពាណិជ្ជកម្ម របស់ប្រទេសក្នុងកម្រិត ដ៏អាក្រក់មួយឬប្រមាណជា១៥៥ពាន់លានដុល្លារ។

ទិន្នន័យដំបូងដែលក្រសួងហិរញ្ញវត្ថុបានបង្ហាញកំណើន នៃការនាំចេញរបស់ជប៉ុនមានត្រឹមទែ៧៦៤ពាន់លានដុល្លារ អាមេរិកកាលពីឆ្នាំទៅក្នុងអត្រា១៨ភាគរយ ប៉ុន្តែក្នុងពេលជាមួយគ្នាការនាំចូលរបស់ជប៉ុន បានកើនឡើងដល់ទៅ
៣៩ភាគរយទៅដល៩២០ពាន់លានដុល្លារ។

តួលេខនេះបានបង្ហាញឳនភាពនៃពាណិជ្ជកម្មបានទទួល អត្រាកំណើនជាប់គ្នារយៈពេល២ឆ្នាំ ជាប់គ្នាហើយធៀបទៅនឹង អត្រាដែលជប៉ុនធ្លាប់ទទួលរងខ្ពស់បំផុតម្តងកាលពីឆ្នាំ២០១៤ ដែលគ្រានោះមានត្រឹមតែ១០០ពាន់លានដុល្លារប៉ុណ្ណោះ
នៃទំហំឳនភាព។

នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះអ្វីដែលជប៉ុន មើលឃើញថាជាកត្តាសំខាន់ធ្វើឲ្យទំហំនៃការនាំចូល មានអត្រាខ្ពស់ខ្លាំងហួស ហេតុនោះ មានដូចជាតម្លៃប្រេងឆៅ ដែលមានកំណើនដល់ទៅជាង៩១ភាគរយការនាំចូលហ្គាសដែល មានអត្រាកំណើន
តម្លៃដលទៅជាង៩៧ភាគរយជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top