ព័ត៌មានអន្តរជាតិ

ការចងចាំអំពីថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន របស់លោកXi Jinping ៖ ទំនៀមទម្លាប់នៃ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន

បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជាបុណ្យសំខាន់បំផុត របស់ប្រទេសចិន ជនជាតិចិនតែង តែអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន តាមរយៈវិធី ដែលឱឡារិកបំផុត ។ ទិញអីវ៉ាន់ ចូលឆ្នាំថ្មី បិទពាក្យហ្វ៊ូ (លាភសំណាង) ធ្វើនំគាវ ជូនពរឆ្នាំថ្មី។ល។ វប្បធម៌ទំនៀមទម្លាប់ចូលឆ្នាំថ្មី របស់ប្រទេសចិន មានប្រភពយូរអង្វែង ក្នុងការបន្តវេន និងការអភិវឌ្ឍអស់ រយៈពេលរាប់ពាន់ឆ្នាំ តំបន់នានាទូទាំងប្រទេសចិន បានកកើតទំនៀម ទម្លាប់ចូលឆ្នាំថ្មីចិន ដ៏សម្បូរបែប ។

ក្នុង ១០ ឆ្នាំចុងក្រោយនេះ រាល់ពេលបុណ្យចូលឆ្នាំថ្មីចិន ខិតចូលមកដល់ លោក Xi Jinping ប្រធានរដ្ឋចិន តែងតែចុះទៅដល់តំបន់មូលដ្ឋាន ជូនពរឆ្នាំថ្មី ចំពោះប្រជាជន ដើម្បី ដកបទពិសោធន៍ពីវប្បធម៌ ទំនៀមទម្លាប់ចូលឆ្នាំថ្មីចិន ជាមួយអ្នកទាំងអស់គ្នា ។
មុនបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ ២០១៥ លោក Xi Jinping បាននាំយកអីវ៉ាន់ចូលឆ្នាំថ្មីចិន ដែលលោកទិញដោយខ្លួនឯងវិល ត្រឡប់ទៅភូមិ Liangjiahe វិញ។ គ្រួសារនីមួយៗ ក្នុង ភូមិសុទ្ធតែទទួលបានអំណោយ ដូចជាម្សៅនំគាវ អង្ករ ប្រេងឆា ពាក្យ ទំនឹម គំនូរឆ្នាំថ្មី ។ល។ អីវ៉ានចូលឆ្នាំថ្មីទាំងនេះ បានបង្កប់នូវការនឹករលឹកចំពោះភូមិ Liangjiahe និងពុកម៉ែ បងប្អូនរបស់លោក Xi Jinping ។

នៅភូមិ Liangjiahe លោក Xi Jinping បានចំណាយពេលជាយុវជនអស់ ៧ ឆ្នាំ ។ នៅទីនេះ លោកបានយល់ដឹងពីប្រជាជនយ៉ាងពិតប្រាកដ ដឹងថាខ្លួនជាកុលបុត្រ នៃមាតុភូមិ ។ ការណាត់ជាមួយប្រជាជនក្រីក្រ លោកសុទ្ធតែចងចាំក្នុងចិត្ត ព្រមទាំងខិតខំអនុវត្តជាក់ស្តែង។ បច្ចុប្បន្ន បំណងរបស់លោក នៅពេលធ្វើការនៅជនបទ បានសម្រេចរួចហើយ ពោលគឺប្រទេសចិន បានកសាងរួចនូវសង្គមធូរធារល្មម ដោយគ្រប់ជ្រុងជ្រោយ ដែលបានដោះស្រាយបញ្ហា ភាពក្រីក្រជាខាច់ខាត ។

ពេលបុណ្យចូលឆ្នាំថ្មីចិន មកដល់ គ្រួសារនីមួយៗសុទ្ធតែនឹងបិទពាក្យហ្វ៊ូ (លាភសំ ណាង)លើទ្វារ ដែលបង្ហាញពីការចង់ បានរបស់អ្នកផងចំពោះជីវភាព រស់នៅដ៏មាន សុភមង្គល និងការជូនពរ ចំពោះអនាគតដ៏ល្អបវរ ។ នៅខែកុម្ភៈឆ្នាំ ២០១៨ នៅភូមិZhanqi ក្រុងChengdu ខេត្តSichuan លោក Ou Kehong ដែលកំពុងសរសេរពាក្យ ទំនឹមជូនពរ ឆ្នាំថ្មីដោយឥតគិតថ្លៃ ឱ្យអ្នកភូមិបានសរសេរពាក្យហ្វ៊ូ ដ៏ពិសេសមួយជូនចំពោះលោក Xi
Jinping ដោយនិយាយថា ៖ ខ្ញុំសូមជូនពាក្យហ្វ៊ូនេះឱ្យលោក រំពឹងទុកថា ក្រោមការដឹកនាំរបស់លោក មាតុប្រទេសយើងមានភាពសុខសាន្ត ប្រជាជនមានសុភមង្គល។ លោក Xi Jinping បានទទួលអំណោយនេះ ហើយបន្តនិយាយថាល្អៗ ។

ផ្ទាំងពាណិជ្ជកម្ម

ខែកុម្ភៈឆ្នាំ២០១៩ នៅទីធ្លាផ្ទះលេខ ៣៣២ នៃផ្លូវឌឿងហែមលេខ ៤ Caochang ក្រុង ប៉េកាំង ពលរដ្ឋ Hou Yaming បានសរសេរពាក្យ ទំនឹមជូនពរឆ្នាំថ្មីនៅនឹងកន្លែង ដើម្បីជូន ពរឆ្នាំថ្មីចំពោះលោក Xi Jinping ។ លោកបានយកពាក្យទំនឹមពណ៌មាសផ្ទៃខាងក្រោម ពណ៌ក្រហមមួយទៅបិទលើទ្វារយ៉ាង សប្បាយរីករាយ ដើម្បីជូនពរឆ្នាំថ្មីចំពោះពលរដ្ឋនៅ ទីនេះ ។ លោកបានថ្លែងថា ការស្វែងរករបស់បក្សកុម្មុយនីស្តចិន គឺដើម្បីធ្វើឱ្យប្រជាជន មានជីវភាពរស់នៅកាន់តែល្អ! សូមឱ្យយើងខិតខំប្រឹងប្រែងជាមួយគ្នា !

នៅឆ្នាំ ២០១៤ នៅក្នុងពិធីបួងសួង បសុសត្វទាំងប្រាំ Nadamu រដូវរងានៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping បានជ្រលក់ម្រាមដៃ នាងក្នុងទឹកដោះ គោស្រស់ ហើយផ្ទាត់វាបីដង ដើម្បីបួងសួងសុភមង្គល ជូនបងប្អូនជនជាតិភាគតិចនិង ប្រជាជនទូទាំងប្រទេស តាមរយៈរបៀបប្រពៃណី របស់ជនជាតិម៉ុងហ្គោលីក្នុង ។

ឆ្នាំ ២០១៦ នៅភូមិ Shenshan ខេត្ត Jiangxi លោក Xi Jinping បានយកញញួរឈើដំនំម្សៅ ជាមួយអ្នកភូមិ ។ លោកបានផ្តែផ្តាំអ្នកអមដំណើរ និងកម្មាភិបាល មហាជន ក្នុងតំបន់ថា ការកសាងសង្គម ធូរធាលម្ម ដោយគ្រប់ជ្រុងជ្រោយមុខ ជានឹងធ្វើឱ្យតំបន់បដិវត្តន៍ ចាស់អភិវឌ្ឍឱ្យបានកាន់តែល្អ ជាក់ជាពុំខាន ។

ទំនៀមទម្លាប់ចូលឆ្នាំថ្មីចិន បង្កប់នូវការចងចាំនិងបរិយាកាសប្រពៃណី បង្កប់នូវវប្បធម៌ប្រពៃណី និងប្រវត្តិសាស្រ្តរបស់ប្រទេសជាតិនិងប្រជាជាតិ។ យើងអាចស្វែងរក បានឫសគល់និង ដួងព្រលឹងដែលប្រជាជាតិចិន ពឹងលើដើម្បីរស់នៅ អភិវឌ្ឍ និងបន្តវេន ពីក្នុងនោះ។ ក្នុងឆ្នាំថ្មី យើងរួមគ្នាឆ្ពោះទៅកាន់ អនាគាតជាមួយគ្នា!

To Top