ព័ត៌មានអន្តរជាតិ

Update៖ អ៊ីរ៉ង់ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ី ខណៈប្រទេសទាំង២ ប្រឈមនឹងការដាក់ទណ្ឌកម្ម

ពីសហរដ្ឋអាមេរិកតេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ប្រធាន សភាអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសរុស្ស៊ី ខណៈដែល ប្រទេសទាំង២ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក “ដ៏ឃោរឃៅ” ។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់បានផ្សព្វផ្សាយដូច្នេះ ។

លោក Mohammad Baqer Qalibaf បានធ្វើការកត់សម្គាល់នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុង តេហរ៉ង់ ជាមួយប្រធានសភា Duma State Duma Vyacheslav Volodin របស់ប្រទេសរុស្ស៊ី ។

លោក Qalibaf បានប្រាប់ដល់សន្និសីទសារព័ត៌មាន ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសភា ចម្រុះកំពូលនៃប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ថា ការដាក់ទណ្ឌកម្ម “ដ៏ឃោរឃៅ” របស់សហរដ្ឋអាមេរិក គឺជាការគំរាម កំហែងដ៏ធំបំផុតចំពោះប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងជំនួបនោះដែរ ភាគីទាំង២បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ការវិនិយោគក្នុងវិស័យប្រេង និងឧស្ម័ន និងការផ្លាស់ប្តូរឧស្ម័ន ។

ពួកគេក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ការអនុវត្តបច្ចេកវិទ្យា ទំនើប និងការដឹកជញ្ជូន ក៏ដូចជាក្នុងវិស័យធនាគារ និងរូបិយវត្ថុផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top