ព័ត៌មានអន្តរជាតិ

លោក Zelensky ៖ ការជួយផ្គត់ផ្គង់អាវុធ ឲ្យអ៊ុយក្រែន គឺជាឱកាសធំ សម្រាប់ធ្វើអាជីវកម្ម

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅក្នុងសេចក្តីថ្លែងការណ៍ ជាវិដេអូមួយទៅកាន់ បណ្តាក្រុមហ៊ុនសហគា្រស របស់ សហរដ្ឋអាមេរិក បានលើកឡើងថារដ្ឋាភិបាល ទីក្រុងគៀវ បាននឹងកំពុងបន្តធ្វើការងារ ជាមួយនឹងក្រុមហ៊ុនធំៗ អ្នកជំនាញផ្គត់ផ្គង់អាវុធ និងសេវាកម្មហិរញ្ញវត្ថុ របស់អាមេរិកហើយ ជាការឆ្លើយតបអ៊ុយក្រែន បានផ្តល់ឲ្យនូវឱកាសយ៉ាងធំសម្រាប់ពួកគេ ត្រឡប់ទៅវិញ ដើម្បីបន្តធ្វើការងារក្នុងប្រទេស។

កិច្ចប្រជុំ នៃក្រុមសភាពាណិជ្ជកម្មជាតិ ឬហៅកាត់ថា NASC ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុង Boca Raton រដ្ឋ Florida កាលពីថ្ងៃចន្ទលោក Zelensky បានលើកឡើងទៀតថា ក្រុមហ៊ុនអាជីវកម្មរបស់អាមេរិក នឹងអាចក្លាយទៅជាក្បាលរថភ្លើង សម្រាប់ដឹកនាំការរីកចម្រើន របស់សេដ្ឋកិច្ចសកលសាជាថ្មី។

មេដឹកនាំអ៊ុយក្រែននេះ បានបន្តទៀតថា ៖ ពួកយើងបានរៀបចំកិច្ចការងារ ទាក់ទាញចំណាប់អារម្មណ៍ របស់បណ្តាក្រុមហ៊ុនធំៗនិងអន្តរជាតិ ជាច្រើនរួចមកហើយ ដែលក្នុងនោះសូម្បីតែ Blackrock, JP Morgan និង Goldman Sachs ផងដេរ។

លោក Zelensky បានបញ្ជាក់ថា មនុស្សគ្រប់គ្នាអាចទទួលបាន ឱកាសចាប់យកអាជីវកម្មធំៗ នៅប្រទេសអ៊ុយក្រែន និងគ្រប់វិស័យទាំងអស់ ចាប់រាប់ពីអាវុធទៅដល់សំណង និងប្រព័ន្ធទូរគមនាគមន៍ ទៅដល់វិស័យកសិកម្ម ហើយជាពិសេស សូម្បីទាំងប្រព័ន្ធដឹកជញ្ជូនទៅដល់អាជីវកម្ម សេវាកម្មព័ត៌មានវិទ្យាធនាគារ និងថ្នាំពេទ្យជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

To Top