ព័ត៌មានអន្តរជាតិ

hackerបញ្ចេញវិដេអូលោក Zelensky បានជាងមួយនាទី នៅលើកញ្ចក់ ទូរទស្សន៍រុស្សី

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការបង្ហាញខ្លួន យ៉ាងភ្ញាក់ផ្អើលនៅលើកញ្ចក់ ទូរទស្សន៍របស់រុស្សី នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់រុស្សី ត្រូវបានរំខាន និងមានក្រុម hacker លួច ចូលបានសម្រេច នៅក្នុងតំបន់មួយចំនួន នៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេស ។

ក្រុមអ្នកទស្សនាតាមទូរទស្សន៍នៅក្នុងតំបន់ Belgorod និងតំបន់ Crimea ផងត្រូវបានគេដឹងថាអាចមើលឃើញថាការចូលទៅប្តូររូបភាពរបស់ក្រុម hacker ពីកម្មវិធីទូរទស្សន៍ របស់រុស្សីទៅជាវិដេអូ នៃសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតី អ៊ុយក្រែន Zelensky ទៅវិញហើយវាបានអូសបន្លាយ អស់រយៈពេលជាង១នាទីមុន ពេលដែលកម្មវិធីទូរទស្សន៍ របស់រុស្សីបានវិលត្រឡប់មកចាក់ផ្សាយ ជាធម្មតាឡើងវិញ។

មន្ត្រីនៅក្នុងតំបន់ Crimea បានអះអាងថានិងចោទប្រកាន់ថាក្រុម hacker បានវាយប្រហារចូល ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សី តាមរយៈទីភ្នាក់ងារសំងាត់ របស់អ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា កិច្ចខិតខំនេះ បានត្រឹមតែមួយរយៈពេលខ្លី ហើយកម្មវិធី ទូរទស្សន៍ទាំងឡាយរបស់រុស្សី
បានវិលត្រឡប់មកកាន់ស្ថានភាព ប្រក្រតីវិញហើយដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top