គៀវ៖ រុស្ស៊ី និងអ៊ីរ៉ង់កំពុងស្វែងរកថា តើទីក្រុងមូស្គូអាចផ្តល់ឧទ្ធម្ភាគចក្រវាយប្រហារ ទំនើបបំផុតរបស់ខ្លួនដល់ទីក្រុង តេអេរ៉ង់ឬយ៉ាងណា បើយោងតាមរបាយការណ៍ថ្មី នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek ។
ដោយសរសេរនៅក្នុង ការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួន អំពីសង្គ្រាមនៅអ៊ុយក្រែន វិទ្យាស្ថានសិក្សាអំពីសង្គ្រាម ISW បានយោងបទវិចារណកថា មួយដែលត្រូវបាន បោះពុម្ពផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ក្នុងទីក្រុងតេអេរ៉ង់ ដែលមានទំនាក់ទំនង ជាមួយអង្គភាពឆ្មាំ បដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់។
ISW បានឧ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានពិភាក្សា អំពីរបៀប “កិច្ចព្រមព្រៀងផលិតកម្មរួមគ្នារវាងរុស្ស៊ី-អ៊ីរ៉ង់ អាចអនុញ្ញាតឱ្យអ៊ីរ៉ង់ ទទួលបានឧទ្ធម្ភាគចក្រវាយប្រហារ Mi-28 និង Ka-52 របស់រុស្ស៊ី”។
ISW បានបន្ថែមថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ នឹងសម្លឹងមើលកិច្ចព្រមព្រៀង បែបនេះជាមធ្យោបាយមួយដើម្បីបន្ធូរ បន្ថយសម្ពាធនៃទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងពួកគេ ។
ប្រធានសភាឌូម៉ារបស់រុស្ស៊ី លោក Vyacheslav Volodin បានទៅបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃចន្ទ ហើយត្រូវបានដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ដោយចាត់ទុកការបង្កើន ពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់ថាជា “ការមានសារៈសំខាន់ខ្លាំងណាស់” នៅក្នុងបរិបទនៃទណ្ឌកម្ម ៕