ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico៖ យោធាអាមេរិក កំពុងជំរុញយ៉ាងស្ងៀមស្ងាត់ ដល់ក្រសួងការពារជាតិ ឱ្យផ្តល់ភ្លើងខៀវដល់ការ បញ្ជូនយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន

បរទេស៖ សារព័ត៌មាន Politico រាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានាថា មន្ត្រីយោធាអាមេរិក កំពុង«ជំរុញយ៉ាងស្ងៀមស្ងាត់» ដល់ក្រសួងការពារជាតិឱ្យ ផ្តល់ភ្លើងខៀវដល់ការបញ្ជូនយន្តហោះចម្បាំង F-16 ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយបានផ្តល់ យន្តហោះចម្បាំងទំនើប ផលិតដោយលោកខាងលិច ដល់អ៊ុយក្រែននោះទេ ទោះបីជាមានការស្នើសុំម្តង ហើយម្តងទៀតក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីមន្ទីរប៉ង់តាហ្គោនមួយរូប និងប្រភពពីរផ្សេងទៀតដែលដឹង ពីបញ្ហាដែលត្រូវបានសម្ភាស ដោយសារព័ត៌មានគឺថា យុទ្ធនាការនៅខាងក្នុង ក្រសួងការពារជាតិដើម្បីបញ្ជូន យន្តហោះទៅអ៊ុយក្រែនគឺ “ទទួលបានសន្ទុះ”។
របាយការណ៍បាននិយាយថា សុទិដ្ឋិនិយមត្រូវបានជំរុញមួយ ផ្នែកដោយការសម្រេចចិត្តនាពេលថ្មីៗនេះ ក្នុងការបញ្ជូនរថក្រោះ M1 Abrams និងប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ទីក្រុងគៀវ។

ដោយយោងទៅលើការ ចែកចាយយន្តហោះចម្បាំង F-16 ដ៏មានសក្តានុពល មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក បានប្រាប់សារព័ត៌មានថា “ខ្ញុំមិនគិតថាពួកយើងត្រូវបានជំទាស់នោះទេ” ខណៈពេលដែលកត់សម្គាល់ថា ការសម្រេចចិត្តចុងក្រោយមិនត្រូវបានធ្វើឡើង។ ទីក្រុងគៀវ មិនទាន់បានទទូចថា យន្តហោះចម្បាំងគឺជាអាទិភាពកំពូលទេ មន្ត្រីរូបនេះបានបន្ថែមដោយពន្យល់ថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការ ជួយអ៊ុយក្រែនបំពេញតម្រូវការ បន្ទាន់បន្ថែមទៀតរបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top