ព័ត៌មានអន្តរជាតិ

អង្គការណាតូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្ស៊ី

បរទេស ៖ លោក Rob Bauer ប្រធានគណៈកម្មាធិការយោធា នៃសម្ព័ន្ធភាព បាននិយាយកាលពីថ្ងៃសៅរ៍ថា អង្គការណាតូ បានត្រៀមខ្លួន ដើម្បីប្រយុទ្ធប្រឆាំង នឹងប្រទេសរុស្ស៊ី ប្រសិនបើជម្លោះដោយផ្ទាល់ផ្ទុះឡើង រវាងភាគីទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ RTP TV របស់ប្រទេសព័រទុយហ្គាល់ នៅពេលដែលត្រូវបានសួរថា តើប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានត្រៀមខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ជាមួយរុស្ស៊ី ឬយ៉ាងណានោះ ត្រូវបានលោក Bauer បាននិយាយយ៉ាងច្បាស់ថា “យើងគឺបានត្រៀមខ្លួនហើយ” ។

មន្ត្រីរូបនេះបានកត់សម្គាល់ថា នៅពេលដែលអរិភាព បានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ អង្គការណាតូមានក្រុមប្រយុទ្ធមួយចំនួន រួចហើយនៅតាមបណ្តោយ ផ្នែកខាងកើតរបស់ខ្លួន ។ លោក Bauer បានបន្ថែមថា មេដឹកនាំនៃប្លុកនេះ បានសម្រេចចិត្តបង្កើតចំនួនបួនបន្ថែមទៀត ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ខែមិថុនា ឆ្នាំ ២០២២ នៅទីក្រុងម៉ាឌ្រីដ នៅប្រទេសស្លូវ៉ាគី នៅហុងគ្រី នៅ រូម៉ានី និង ប្រទេសប៊ុលហ្គារី ៕

To Top