ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មី និងកាន់តែឆាប់កាន់តែប្រសើរ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថាលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មី និងការចែកចាយលឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាព ដ៏“តឹងតែង” នៃការវាយប្រហារឥតឈប់ឈរ របស់កងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេស ។

លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់តាមរយៈ ខ្សែវីដេអូនាពេលយប់របស់គាត់ថា “ស្ថានការណ៍គឺតឹងតែងណាស់ ។ Bakhmut, Vuhledar និងវិស័យផ្សេងទៀតនៅក្នុងតំបន់ Donetsk មានការវាយប្រហាររបស់រុស្ស៊ី ជាបន្តបន្ទាប់ និងមានការព្យាយាមឥតឈប់ឈរ ដើម្បីទម្លុះការការពាររបស់យើង” ។

“រុស្ស៊ី ចង់ឱ្យសង្រ្គាមអូសបន្លាយ និងធ្វើឱ្យកម្លាំងរបស់យើងអស់កម្លាំង ។ ដូច្នេះយើងត្រូវកំណត់ពេលវេលា អាវុធរបស់យើង ។ យើងត្រូវបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿននៃការផ្គត់ផ្គង់ និងបើកជម្រើសអាវុធថ្មីសម្រាប់អ៊ុយក្រែន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top