ព័ត៌មានអន្តរជាតិ

លោក Biden លើកឡើងម្តងទៀតចំពោះយន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនស្នើសុំ

បរទេស៖សាជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនធ្វើការបញ្ចូនយន្តហោះចម្បាំងប្រភេទ F-16 ទាំងឡាយណាទៅឲ្យប្រទេសអ៊ុយក្រែនដាច់ខាត។

ការបញ្ជាក់ប្រាប់ដោយប្រធានាធិបតីរូបនេះគឺមានលក្ខណៈ និងស្ថានភាពដូចកាលពីគ្រាដែលលោកបាន បដិសេធថានឹង មិនផ្គត់ផ្គង់រថក្រោះទៅឲ្យប្រទេសអ៊ុយក្រែន កាលពីលើកមុនផងដែរដោយ គ្រានោះលោកបានបញ្ជាក់ថាវានឹងអាចបង្ក ឡើងទៅជាសង្គ្រាមលោកលើកទី៣ ជាមិនខានប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបែរជាបានផ្លាស់ប្តូរការសម្រេចចិត្តភ្លាមកាល ពី សប្តាហ៍មុន។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Biden បាននិយាយថាទេ “No”ចំពោះយន្តហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែនខណៈ ដែលកន្លងមកមានការចេញផ្សាយដោយ The Politico បានចេញផ្សាយថាមន្ត្រីអាមេរិក កំពុងធ្វើការងារយ៉ាងស្ងាត់ៗ ដើម្បីអាចអនុម័តឲ្យមានការផ្គត់ផ្កង់យន្តហោះចម្បាំងនេះទៅឲ្យប្រទេសអ៊ុយក្រែន។

រំលឹកដែរថាប៉ុន្មានថ្ងៃកន្លងមកនេះអាមេរិកអាល្លឺម៉ង់បារាំងប៉ូឡូញនិងអង់គ្លេសទើបតែបានប្រកាសអនុញ្ញាតិឲ្យមានការធ្វើការបញ្ជូនរថក្រោះប្រយុទ្ធជួរមុខជាច្រើនគ្រឿងឲ្យប្រទេសអ៊ុយក្រែនមានរួមទាំង M1 Abram, Leopard និង Challenger ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top