ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាមេរិក កាន់តែច្រើនឡើងយល់ឃើញថា អាមេរិកជួយដល់អ៊ុយក្រែន ច្រើនពេកហើយ

បរទេស៖ យោងតាមការស្ទាបស្ទង់មួយដោយ The Pew Research Center កាលពីពេលថ្មីៗនេះ បានរកឃើញថា ចំនួនពលរដ្ឋអាមេរិកកាន់តែច្រើនឡើង បានយល់ឃើញថា អាមេរិកបានផ្គត់ផ្គង់ច្រើនពេកហើយ ដល់ប្រទេសអ៊ុយក្រែន។

ក្នុងតួលេខបានបង្ហាញថា ពលរដ្ឋអាមេរិកច្រើនជាង ១ភាគ៤បានយល់ឃើញថា រដ្ឋាភិបាលរបស់លោក Joe Biden មានភាពសប្បរសធម៍ខ្លាំងណាស់ ចំពោះប្រទេសអ៊ុយក្រែន ទោះបីជាក្នុងនោះក៏មានចំណែកផ្សេង យល់ឃើញថា អាមេរិកគួរបញ្ជុនជំនួយយោធា បន្ថែមទៅឲ្យអ៊ុយក្រែនក្តី។

តួលេខនេះមានការកើនឡើង ខុសកាលពីខែមិនាឆ្នាំទៅដែលគ្រានោះ មានពលរដ្ឋអាមេរិកត្រឹមតែ ៧ភាគរយប៉ុណ្ណោះ ដែលយល់ឃើញថា ការផ្គត់ផ្គង់អាមេរិកមានទំហំច្រើនពេក ខណៈដែលបច្ចុប្បន្នមានទៅដល់ ២៦ភាគរហើយ ហើយពលរដ្ឋដែលយល់ឃើញថា គួរតែបញ្ជូនជំនួយបន្ថែមឲ្យអ៊ុយក្រែននោះ គឺបានធ្លាក់ចុះជាងពាក់កណ្តាលមកត្រឹមតែ ២០ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top